×

ច្បាស់ការណ៍! នេះជាទីតាំងដាក់ពាក្យ MasterChef Cambodia រដូវកាលទី៣ តាមបណ្ដារាជធានីខេត្តដែលនៅសល់

ចូលដល់ឆ្នាំ២០២៤ភ្លាម កម្មវិធី MasterChef Cambodia រដូវកាលទី៣ ចាប់ផ្ដើមទទួលពាក្យរបស់បេក្ខជនដែលមានបំណងចូលរួមប្រកួតប្រជែងក្នុងផ្ទះបាយដ៏ប្រណីតលំដាប់ថ្នាក់ពិភពលោកមួយនេះ។

ចាប់ពីសប្ដាហ៍ទី១នៃខែមករា ឆ្នាំ២០២៤តទៅ ដំណើរការនៃការទទួលពាក្យរបស់បេក្ខជនដែលជាអ្នកស្រឡាញ់ការចម្អិន ឬជាចុងភៅតាមផ្ទះមិនអាជីព អាចត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីដាក់ពាក្យជាមួយក្រុមការងារ MasterChef Cambodia ។

បន្ទាប់ពីទទួលពាក្យនៅខេត្តចំនួន៤រួចរាល់ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ កំពត និងខេត្តព្រះសីហនុ ខាងក្រោមនេះគឺជាទីតាំងនិងកាលរិច្ឆេទ ទទួលពាក្យនៅរាជធានីខេត្តដែលនៅសល់៖

-ខេត្តសៀមរាប ថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារម៉េម័រផាឡេស ក្រុងសៀមរាប

-ខេត្តកំពង់ចាម ថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសួនច្បារមាត់ទន្លេ ទល់មុខសាលារៀនដីដុះ

-រាជធានីភ្នំពេញ ថ្ងៃទី២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅផ្សារទំនើបជីបម៉ុង 271 Mega Mall ។

កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN របស់ក្រុមហ៊ុន CBS ដែលមានការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន KHMER Beverages ក្នុងពេលឆាប់ៗនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង