×

“Mr.Chef Khmer” សប្តាហ៍នេះនឹងនាំលោកអ្នកឱ្យសើចសប្បាយជាមួយនឹងការចម្អិនម្ហូប និងហ្គេមកម្សាន្តដែលញ៉ាំងបរិយាកាសកម្មវិធីឱ្យកក្រើក

ភ្នំពេញ៖ ជាមួយនឹងភាពច្នៃប្រឌិតនៃការប្រកួតចម្អិនម្ហូបពីកម្មវិធី “Mr.Chef Khmer” ទស្សនិកជននឹងបានផ្ទុះសំណើចជាមួយនឹងសមត្ថភាព ភាពប៉ិនប្រសព្វរបស់បេក្ខជន បេក្ខនារី ដែលមានអាជីពការងារផ្សេងៗគ្នា និងមកពីបណ្តាខេត្តក្រុងផ្សេងគ្នាផងមកបង្ហាញវត្តមាន និងទឹកដៃនៃការចម្អិនម្ហូបរបស់ខ្លួនទៅតាមវិញ្ញាសាដែលកម្មវិធីបានកំណត់។

ទន្ទឹមនឹងរសជាតិជាចម្បងហើយនោះ អ្វីដែលបេក្ខជន បេក្ខនារីរបស់យើងអាចទាក់ចិត្តពិធីករ ពិធីការនីដែលជាអ្នកដាក់ពិន្ទុបាន គឺត្រូវមានភាពឆ្លាតវៃក្នុងការតុបតែងម្ហូបមួយចានឱ្យមានសោភ័ណភាពស្អាតដែលនេះគឺជាចំណុចសំខាន់មួយមិនអាចខ្វះបាន។

សម្រាប់សប្តាហ៍នេះ លោកអ្នកនឹងទទួលបានទស្សនីយភាពប្លែកជាមួយនឹងការលេងហ្គេមកម្សាន្តពីបេក្ខជន និងតារាកិត្តិយសដែលញ៉ាំងបរិយាកាសក្នុងកម្មវិធីឱ្យមានភាពសប្បាយទ្វេដង។ ដូចនេះកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាដែលមានផ្សាយជូនទស្សនារៀងរាល់ថ្ងៃពុធ វេលាម៉ោង ៨យប់តទៅនៅ MyTV តែមួយគត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង