×

ប៉ែន ចំរុង ផ្អែមល្ហែមជាមួយ ជេស៊ីកា ម្លឹងៗមិនខ្លាចប្រពន្ធប្រចណ្ឌទេមើលទៅ

ភ្នំពេញ៖ ពិធីករពូកែវោហាសព្ទ ប៉ែន ចំរុង តែងធ្វើឱ្យអ្នកគាំទ្រផ្ទុះសំណើចតាមជាមួយពាក្យពេចន៍កំប្លុកកំប្លែងញ៉ាំងឱ្យកម្មវិធីទាំងមូលពោរពេញដោយភាពសប្បាយៗមិនចេះជិនណាយ។ ពេលនេះលោកបានចូលខ្លួនក្នុងកម្មវិធី “ជំនុំសំណើច” ដែលជាកម្មវិធីសំណើចថ្មីមួយទៀតរបស់ MyTV ដែលលោកនឹងត្រូវប៉ះគ្នាជាមួយតារាស្រី ជេស៊ីកា សម្តែងឈុតខ្លីមួយមានភាពផ្អែមល្ហែមស្និទ្ធិស្នាលគ្នាជាខ្លាំង។

មិនដឹងថា មួយឈុតនេះអាចធ្វើឱ្យប្រពន្ធលោក ប៉ែន ចំរុង មានអារម្មណ៍ប្រចណ្ឌលោកដែរឬយ៉ាងណា? ដូចនេះបើចង់ដឹងថា តារាប្រុសថ្ពាល់ខួចរូបនេះស័គ្រ្មចិត្តសម្តែងខ្លួនឯង ឬ ត្រូវគេបង្ខំ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាក្នុងកម្មវិធី “ជំនុំសំណើច” ផ្សាយជូនទស្សនារៀងរាល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៨យប់នៅ MyTV៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង