
សប្ដាហ៍ទី ២០ របស់កម្មវិធី Chef Race by IZE នឹងធ្វើឱ្យទស្សនិកជនកាន់តែប្លែកអារម្មណ៍ និងរំភើបជាមួយនឹងវត្តមានរបស់តារាកិត្តិយសល្បីៗ ពោរពេញដោយសមត្ថភាព សម្រស់ស្រស់ស្អាត រូបរាងសង្ហា មិនថាទាំងតារាប្រុស និងតារាស្រី ដើម្បីមកកាន់ការប្រកួតធ្វើម្ហូបដ៏ស្វិតស្វាញនៅក្នុងផ្ទះបាយចល័តដ៏ស្រស់ស្អាត និងផ្ដល់ភាពសប្បាយរីករាយជូនដល់ប្រិយមិត្តក្នុងរយៈពេលពេញមួយម៉ោង។

នាថ្ងៃសៅរ៍ខាងមុខនេះ ពិធីករ នាយព្រែក និងពិធីការិនី សុភ័ក្រ កុសុមៈ នឹងស្វាគមន៍ការចូលរួមនៅក្នុងកម្មវិធី Chef Race by IZE ពីសំណាក់ កញ្ញា មុន្នី ដែលជាអតីតបវរកញ្ញាកម្ពុជានិងជាពិធីការិនីរបស់ស្ថានីយទូរទស្សន៍ CTN, លោក សាយ សៀរ៉ា ជាតារាសម្ដែងដែលមានប្រជាប្រិយភាព និងកញ្ញា ណាក់ ស្រីណា តារាសម្ដែងស្រីដែលពោរពេញដោយសមត្ថភាព និងរូបរាងតូចច្រឡឹង។

តារាកិត្តិយសទាំងបី នឹងត្រូវសហការជាមួយ Chef ចំនួន៣រូប ដែលសុទ្ធតែជាចុងភៅពូកែៗ ដើម្បីចម្អិនម្ហូបដ៏ឈ្ងុយឆ្ងាញ់ សម្រាប់លក់ជូនម៉ូយៗ។ កញ្ញា មុន្នី នឹងចាប់ដៃគូជាមួយ Chef ហេង កុសល នៅក្នុងក្រុម IZE ដើម្បីប្រកួតជាមួយលោក សៀរ៉ា និង Chef ញាន ចំរ៉ុង ដែលស្ថិតនៅក្នុងក្រុម CAMBODIA ហើយក្រុម EXPREZ របស់កញ្ញា ណាក់ ស្រីណា និង Chef ឈុន ផាច ក៏មិនឱ្យក្រុមទាំងពីរឈ្នះស្រួលៗដែរ។
រំឭកដល់សប្ដាហ៍ទី១៩កន្លងទៅ ក្រុម CAMBODIA បានទទួលជ័យជម្នះដែលជាការឈ្នះប្រចាំសប្ដាហ៍ ជាលើកទី ៩ របស់ពួកគេ ខណៈក្រុម EXPREZ ធ្លាប់ឈ្នះបាន ៦ សប្ដាហ៍។ យ៉ាងណាក៏ដោយ ក្រុម IZE ដែលឈ្នះតិចជាងគេ ដែលមានតែ ៤ ដង ក៏នឹងប្តេជ្ញាថានឹងដណ្ដើមយកជ័យជម្នះឱ្យបាននៅសប្ដាហ៍ទី២០នេះ។
កុំភ្លេចរង់ចាំទស្សនាកម្មវិធី Chef Race by IZE នៅលើកញ្ចក់ទូរទស្សន៍ CTN និងទំព័រហ្វេសប៊ុកផ្លូវការ Chef Race by IZE នាថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈ ចាប់ពីម៉ោង ១១ព្រឹកតទៅ ដើម្បីស្វែងរកក្រុមដែលនឹងក្លាយជាម្ចាស់ជ័យលាភីប្រចាំសប្ដាហ៍ទី២០នេះផងណា៎! ធានាថាប្រិយមិត្តនឹងមិនខកបំណងឡើយ!

