
ទទួលយកអារម្មណ៍ប្លែកមួយបែបទៀត ជាមួយនឹងទឹកដមសំឡេងដ៏ក្រអួនក្រអៅ និងស្រទន់ ស្ដាប់ហើយចង់ស្ដាប់ទៀតរបស់តារាកិត្តិយសពីរដួង ដែលនឹងចូលខ្លួនមកកាន់វេទិកាដ៏ស្រស់ស្អាតនៃកម្មវិធីតន្ត្រីបែបអាឃូស្ទិក Bond For More Cambodia Night ឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER នារាត្រីថ្ងៃសុក្រសប្ដាហ៍នេះ។
ប្រិយមិត្តប្រហែលជានៅចងចាំដៃគូដែលធ្លាប់ច្រៀងរួមគ្នាកាលពីជិត ១០ឆ្នាំមុននេះហើយ។ លោក សួន សុវណ្ណចន្នី និងអ្នកនាង ចំរើន សុភ័ក្រ នឹងវិលត្រឡប់មកច្រៀងរួមគ្នាសាជាថ្មី ដើម្បីបង្ហើរសំនៀងដ៏ពីរោះរណ្ដំជូនដល់ទស្សនិកជនរបស់ស្ថានីយទូរទស្សន៍ MyTV នារាត្រីដ៏វិសេសវិសាលនេះ។
លោក សុវណ្ណចន្នី ត្រូវបានប្រិយមិត្តស្គាល់ថាមានទឹកដមសំឡេងធ្ងន់ ស្ទាយរៀបចំខ្លួនប្លែក សក្តិសមជាតារាចម្រៀងសម័យដែលទទួលការពេញចិត្តយ៉ាងខ្លាំងពីមិត្តៗយុវវ័យ។ រីឯដៃគូច្រៀងរបស់គាត់វិញ អ្នកនាង ចំរើន សុភ័ក្រ ជាតារាចម្រៀងដែលមានទឹកដមសំឡេងដ៏កម្រពីធម្មជាតិ ដែលអាចបកស្រាយបទចម្រៀងបែបសម័យក៏បាន និងបទពីដើមក៏បាន។
វត្តមានដ៏ពិសេសរបស់តារាកិត្តិយសទាំងពីរដួង នឹងធ្វើឱ្យប្រិយមិត្តទទួលបានអារម្មណ៍ដ៏ស្រស់ស្រាយជាមួយនឹងបទចម្រៀងជាច្រើនបទ ព្រមទាំងការនិយាយលេងជាមួយកំពូលពិធីករ ពិធីការិនី និងតារាកំប្លែងពហុជំនាញ រួមមានលោក យ៉ារ៉ូ កញ្ញា កុសុមៈ និងពូណម ពីមួយវគ្គទៅមួយវគ្គផងដែរ។
កុំភ្លេចណា៎! ទទួលយកភាពសប្បាយរីករាយ និងការកម្សាន្តតាមអត្ថន័យនៃបទចម្រៀងពីកម្មវិធី Bond For More Cambodia Night ដែលនឹងផ្សាយជូនទស្សនាតាមកញ្ចក់ទូរទស្សន៍ MyTV និងផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុក CAMBODIA BEER នាថ្ងៃសុក្រ ទី២ ខែកុម្ភៈ ចាប់ពីម៉ោង ៨ យប់តទៅ។
ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer
“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត! The First Technology in Cambodia!”
