×

ទើបរៀបការថ្មីថ្មោង អ្នកនាង ចំរើន សុភ័ក្រ ច្រៀងចម្រៀងមួយជាចំណងដៃយ៉ាងពីរោះនៅកម្មវិធី Bond For More Cambodia Night

តារាកិត្តិយសដែលមានសំឡេងស្រទន់ អ្នកនាង ចំរើន សុភ័ក្រ បានធ្វើឱ្យប្រិយមិត្តលន្លង់លន្លោចទៅតាមអត្ថន័យនៃបទចម្រៀង ដែលអ្នកនាងបានលើកយកមកបកស្រាយនៅក្នុងកម្មវិធី Bond For More Cambodia Night ដែលឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER កាលពីរាត្រីថ្ងៃសុក្រសប្ដាហ៍មុន។

ពិតមែនហើយ អ្នកនាង ចំរើន សុភ័ក្រ បានបកស្រាយបទចម្រៀងដែលមានចំណងជើងថា “ថ្ងៃមង្គលជ័យ” ដែលជាបទចម្រៀងសម្រាប់ថ្ងៃដ៏ពិសេសរបស់អ្នកនាងជាមួយស្វាមី ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាកាលពីចុងឆ្នាំ២០២៣កន្លងទៅ។

គួរជម្រាបថា អ្នកនាង ចំរើន សុភ័ក្រ បានចូលរួមជាតារាកិត្តិយសនៅក្នុងរាត្រីដ៏អស្ចារ្យរបស់ Bond For More Cambodia Night ក្នុងនាមជាដៃគូចម្រៀងរបស់លោក សួន សុវណ្ណចន្នី កាលពីយប់ថ្ងៃសុក្រ ទី២ ខែកុម្ភៈ ដោយបានបកស្រាយបទចម្រៀងពីរោះៗជាច្រើនបទ។

ក្រៅពីបទ “ថ្ងៃមង្គលជ័យ” អ្នកនាង ចំរើន សុភ័ក្រ មានបទចម្រៀងទោលមួយបទទៀត ក្រោមចំណងជើងថា “ចាស់ហើយអង្កាល់យកប្តី” ។ ចំណែកលោក សួន សុវណ្ណចន្នី ក៏មានចម្រៀង ២បទ ធ្វើជាចំណងដៃសម្រាប់ប្រិយមិត្តផងដែរ មានដូចជាបទ “ពេលមានស្នេហាទី២ទើបដឹងថាអូនសំខាន់” និង “ពេលអូនស្រវឹងគួរឱ្យស្រឡាញ់” ហើយតារាកិត្តិយសទាំងពីរមានចម្រៀងរួមគ្នា ២ បទទៀត គឺបទ “បង និងអូន” និង “យើងពីរនាក់ស្រឡាញ់គ្នាបានទេ?”។

តោះទៅទស្សនាកម្មវិធី Bond For More Cambodia Night កាលពីសប្ដាហ៍មុនជាថ្មី ដើម្បីទទួលបាននូវភាពសប្បាយរីករាយ និងបទចម្រៀងពីរោះៗពីតារាកិត្តិយសទាំងពីរដួង តាមរយៈវីដេអូខាងក្រោមនេះ។

Bond For More Cambodia Night ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV និងទំព័រហ្វេសប៊ុកផ្លូវការរបស់ CAMBODIA BEER រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ យប់តទៅ។

ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង