×

MasterChef Cambodia រដូវកាលទី៣៖ ទស្សនាកម្រងរូបភាពបេក្ខជននៅខេត្តសៀមរាប និងមុខម្ហូបដែលត្រូវបានដាក់ពាក្យចុងសប្ដាហ៍កន្លងទៅ

កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោកដ៏ធំ MasterChef Cambodia រដូវកាលទី៣ កំពុងបន្តដំណើរស្វែងរកបេក្ខជនឆ្នើមរបស់ខ្លួនមកពីបណ្ដារាជធានីខេត្តនានា ខណៈកាលពីសប្ដាហ៍មុន មានបេក្ខជនជាច្រើនបានអញ្ជើញទៅដាក់ពាក្យដោយម្នាក់ៗមានម្ហូបមួយចាននៅក្នុងដៃ ដែលអាចសម្រេចក្ដីសុបិនរបស់ពួកគេ ក្នុងការក្លាយជាម្ចាស់ពានរង្វាន់ចុងភៅឯក នៅរដូវកាលនេះ។

ជាការពិត កាលពីថ្ងៃទី៣ និងទី៤ ខែកុម្ភៈកន្លងទៅ ក្រុមការងារ MasterChef Cambodia រដូវកាលទី៣ បានចុះទៅដល់ខេត្តសៀមរាប ដើម្បីភ្លក់រសជាតិនូវមុខម្ហូបរបស់បងប្អូនមកពីគ្រប់ទិសទី នៅឯសណ្ឋាគារម៉េម័រផាឡេស ក្រុងសៀមរាប។ សង្កេតឃើញថា មុខម្ហូបជាច្រើនបានទាក់ចិត្តរបស់គណៈកម្មការ ដែលបានធ្វើការវិនិច្ឆ័យយ៉ាងយកចិត្តទុកដាក់លើរសជាតិ ការរៀបចំបង្ហាញ អនាម័យ និងភាពច្នៃប្រតិដ្ឋរបស់បេក្ខជននីមួយៗ។

MasterChef Cambodia រដូវកាលទី៣ នៅតែបន្តស្វែងរកបេក្ខជនរបស់ខ្លួន នៅចុងសប្ដាហ៍នេះ ដោយធ្វើដំណើរទៅកាន់ខេត្តកំពង់ចាម នាថ្ងៃទី១៧ និង ១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសួនច្បារមាត់ទន្លេ ទល់មុខសាលារៀនដីដុះ។ ដូច្នេះ អ្នកស្រឡាញ់ការចម្អិនដែលមានចំណាប់អារម្មណ៍ អាចតាមដានព័ត៌មានលម្អិតនៅលើទំព័រហ្វេសប៊ុកផ្លូវការ MasterChef Cambodia ឬលេខទូរសព្ទ 077 790 005 / 061 555 415 ។

ទស្សនាសកម្មភាពរបស់បេក្ខជនដែលអញ្ជើញទៅដាក់ពាក្យ នៅសណ្ឋាគារម៉េម័រផាឡេស ក្រុងសៀមរាប ដូចខាងក្រោម៖


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង