×

ប្រអប់សិប្បនិម្មិតសម្រាប់ចងយុថ្កាពោង ត្រូវបានពង្រាយ១០ទីតាំង ក្នុងឧទ្យានជាតិសមុទ្រក្រុងកោះរ៉ុង ចូលរួមថែរក្សាអភិរក្សធនធានបាតសមុទ្រ

ខេត្តព្រះសីហនុ៖ ដើម្បីចូលរួមថែរក្សាធនធានបាតសមុទ្រ នៅឧទ្យានជាតិក្រុងការ៉ុង លោកវរនាវីទោ កាន់ ភារៈ អនុប្រធាន ការិយាល័យហ្វឹកហ្វឺន ប្រចាំការទីបញ្ជាការជួរមុខ បានចូលរួមជួយសម្របសម្រួល កិច្ចប្រជុំស្តីពីការដាក់ពង្រាយ ប្រអប់សិប្បនិម្មិតសម្រាប់ចងយុថ្កាពោង នៅឧទ្យានជាតិសមុទ្រកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានចំនួន ១០ដុំ នៅ១០ទីតាំងផ្សេងៗគ្នា។

លោកក៏បានបន្ថែមថា ការទម្លាក់ដុំសិប្បនិម្មិតនាពេលនេះ ដោយមានបានការចូលរួមសហការពី អង្គការសត្វព្រៃ និងរុក្ខជាតិ (Fauna & Flora) រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ។

លោកថា ការទម្លាក់នេះ គឺជាការចូលរួមថែរក្សាអភិរក្សធនធានបាតសមុទ្រ ដែលមានស្រាប់ មានដូចជាផ្កាថ្មស្មៅសមុទ្រ និងជម្រកជីវៈចម្រុះផ្សេងៗ ដែលមាននៅក្នុងបរិវេណវិទ្យានជាតិសមុទ្រក្រុងកោះរ៉ុង និងដើម្បីបញ្ជៀសបានពីការបំភ្លេចបំផ្លាញ ក៏ដូចជាតាមរយៈការនេសាទ ដែលធ្វើឲ្យប៉ះពាល់នៅសម្បត្តិធនធានបាតសមុទ្រ ដែលជាកន្លែងអេកូទេសចរណ៍ដ៏សំខាន់ សម្រាប់ភ្ញៀវជាតិ អន្តរជាតិ ចុះមុជមើលលេងកម្សាន្តនៅនៅបាតសមុទ្រ ពេលបច្ចុប្បន្ន៕

ប្រភព៖ CNC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង