×

តើអ្នកណាជាម្ចាស់ជ័យលាភីកម្មវិធី “The Table for Two Cambodia” រដូវកាលទី២ ខែទី២?

ភ្នំពេញ៖ ការខិតខំប្រឹងប្រែងរយៈពេល ៤សប្តាហ៍បានកន្លងផុតទៅ ខណៈកម្មវិធី “The Table for Two Cambodia” រដូវកាលទី២ ក្នុងខែទី១ នេះក៏បានរកឃើញអ្នកទទួលបានជ័យលាភីហើយដែរ។ ចំពោះជ័យលាភីសម្រាប់សប្តាហ៍ខែដំបូងក្នុងរដូវកាលទី២នេះ បេក្ខជនទទួលបានទឹកប្រាក់ ២លានរៀលជាការលើកទឹកចិត្ត និងត្រូវហ្វឹកហាត់សមត្ថភាពបន្ថែមសម្រាប់ត្រៀមខ្លួនប្រកួតជាមួយម្ចាស់ជ័យលាភីក្នុងខែបន្ទាប់ ដើម្បីដណ្តើមប្រាក់រង្វាន់ ១០លានរៀល។

កម្មវិធី “The Table for Two Cambodia” ផ្តោតសំខាន់ទៅលើរសជាតិ អនាម័យ ភាពច្នៃប្រតិដ្ឋ និងការគ្រប់គ្រងពេលវេលាឱ្យបានល្អ ដែលអាចមានឱកាសខ្ពស់ក្នុងការដណ្តើមបានជ័យលាភី ក៏ដូចជាប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់បេក្ខជនដែលមានសមត្ថភាព។ ដូចនេះ នៅសប្តាហ៍ដំបូងក្នុងខែទី២ នេះមិនដឹងថា ម្ចាស់ជ័យលាភីគឺជាបេក្ខជន ឬ បេក្ខនារីរូបណាឡើយ ដែលអាចទាក់ចិត្តគណៈកម្មការបាន។ ដូចនេះកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា នៅរៀងរាល់ថ្ងៃចន្ទ វេលាម៉ោង ៨យប់នៅលើកញ្ចក់ទូរទស្សន៍ MyTV៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង