![]()

ភ្នំពេញ៖ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព ម៉ៃ ដាវីកា មិនដែលធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនខកបំណងទៅលើសមត្ថភាពសម្តែងរបស់នាងឡើយ ដែលតារាស្រីរូបនេះបានចាប់ផ្តើមប្រលូកក្នុងវិស័យសិល្បៈតាំងពីតួរាយរងរហូតក្តោបបានតំណែងជាតួឯកស្រីក្នុងរឿងភាគជាច្រើន។


ហើយក្នុងពេលឆាប់ៗនេះដែរ ទស្សនិកជននឹងបានទស្សនាការសម្តែងរបស់តារាស្រីរាងស្តើងរូបនេះសាជាថ្មីក្នុងរឿងភាគ “ទណ្ឌកម្មស្នេហ៍” ដែលសាច់រឿងមួយនេះមិនដឹងថា ម៉ៃ ចំណាយទឹកភ្នែកអស់ប៉ុណ្ណាឡើយក្នុងមួយឈុតៗ ដោយសារសាច់រឿងត្រូវបានអ្នកនិពន្ធតម្រូវឱ្យនាងសម្តែងជាតួអង្គភរិយាមួយរូបដែលមានស្វាមីមានចិត្តមិនស្មោះត្រង់ លួចមានស្រីឥតល្ហែធ្វើឱ្យនាងខូចចិត្តម្តងហើយម្តងទៀត ឈឺចាប់យំស្ទើរខ្សោះទឹកភ្នែក។

ជាមួយនឹងបញ្ហាកើតឡើងដដែលៗ ចាំមើលថាតើ ម៉ៃ នឹងចាត់ការមនុស្សដែលធ្វើឱ្យនាងខូចចិត្តដោយរបៀបណា កុំភ្លេចរង់ចាំទស្សនារឿង “ទណ្ឌកម្មស្នេហ៍” ទាំងអស់គ្នាដែលនឹងផ្សាយជូនទស្សនាឆាប់ៗនេះនៅ CTN៕
