
ពន្លកថ្មីនៅលើវិថីសិល្បៈ ដែលកំពុងបង្កភាពភ្ញាក់ផ្អើល និងទទួលបាននូវការស្រឡាញ់ពេញចិត្តយ៉ាងពេញទំហឹងពីសំណាក់មិត្តៗយុវវ័យសម័យថ្មី លោក នាង សម្បត្តិ និងកញ្ញា សុខ សារ៉ាវីតា នឹងចូលខ្លួនមកបំពេអារម្មណ៍របស់ប្រិយមិត្តនៅក្នុងកម្មវិធីតន្ត្រីបែបអាឃូស្ទិក Bond For More Cambodia Night ឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER នារាត្រីថ្ងៃសុក្រសប្ដាហ៍នេះ។
តារាចម្រៀងមាឌតូចតែសំឡេងធ្ងន់និងយូនិក លោក នាង សម្បត្តិ បានសន្យាថានឹងពាំនាំនូវបទចម្រៀងពីរោះៗរបស់ខ្លួនមកចែកជូនប្រិយមិត្តអ្នកស្ដាប់ ខណៈតារាចម្រៀងដែលមានស្នាមញញឹមដ៏ទាក់ទាញឆក់យកបេះដូងរបស់ហ្វេនៗ កញ្ញា សុខ សារ៉ាវីតា ក៏បានត្រៀមបទចម្រៀងពីរោះៗ ដែលត្រូវបានសម្រិតសម្រាំងយ៉ាងពិសេសសម្រាប់ទស្សនិកជនរបស់ស្ថានីយទូរទស្សន៍ MyTV ផងដែរ។
មិនតែប៉ុណ្ណោះ ប្រិយមិត្ត ក៏នឹងបានរីករាយជាមួយបរិយាកាសដ៏ប្លែក ដែលមានការរៀបចំវេទិកា និងការតុបតែងខ្លួនជាមួយសម្លៀកបំពាក់បែបប្រពៃណីចិន ដើម្បីឱ្យស៊ីជាមួយនឹងបរិបទនៃពិធីចូលឆ្នាំថ្មីប្រពៃណីចិនផ្ទាល់តែម្ដង។ ហើយបងប្អូននឹងផ្ទុះសំណើចដោយសារភាពក្រមិចក្រមើមរបស់ពិធីករ ពិធីការិនី និងតារាកំប្លែងប្រចាំកម្មវិធី Bond For More Cambodia Night ដែលរួមមាន លោក យ៉ារ៉ូ កញ្ញា កុសុមៈ និងពូណម។
ដូច្នេះ សូមរង់ចាំទស្សនាកម្មវិធី Bond For More Cambodia Night ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV និងផ្សាយបន្តផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER នាថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ចាប់ពីម៉ោង ៨ យប់តទៅ។
ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer
“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត! The First Technology in Cambodia!”
