×

តើបេក្ខជនដាក់ពាក្យ MasterChef Cambodia នៅខេត្តព្រះសីហនុប៉ុន្មាននាក់ ដែលអាចឆ្លងទៅវគ្គបន្តបាន? (មានវីដេអូ)

បេក្ខជនម្នាក់ៗសុទ្ធតែ មានជំនឿចិត្តថានឹងជាប់ទៅកាន់វគ្គបន្ទាប់ក្នុងកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោកដ៏ធំ MasterChef Cambodia រដូវកាលទី៣ ក្រោយដាក់ពាក្យនៅក្នុងវគ្គ Pre Audition ប៉ុន្តែមានតែគណៈកម្មការប៉ុណ្ណោះដែលអាចសម្រេចបានថាតើនរណានឹងទទួលបានកៅអីសម្រាប់ការប្រកួតនៅឯរាជធានីភ្នំពេញ។

សម្រាប់បេក្ខជននៅខេត្តព្រះសីហនុវិញ បានបង្ហាញពីភាពជឿជាក់លើមុខម្ហូបរបស់ខ្លួន អាចជួយឱ្យពួកគាត់ឡើងទៅកាន់វគ្គបន្តបាន។ បេក្ខជនម្នាក់ៗ បានបញ្ចេញស្នាដៃចម្អិនមុខម្ហូបដោយយកចិត្តទុកដាក់បំផុត ដើម្បីឈ្នះចិត្តរបស់គណៈកម្មការ។

តោះឥឡូវទៅទស្សនាបេក្ខជនដាក់ពាក្យនៅឯខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ និង ២៨ ខែមករា បន្តិចមើល ថាតើពួកគាត់មានមុខម្ហូបអ្វីមកដាក់នៅលើតុរបស់គណៈកម្មការ MasterChef Cambodia ហើយមូលហេតុអ្វីទៅដែលបណ្ដាលឱ្យពួកគាត់សម្រេចចិត្តជ្រើសរើសមុខម្ហូបមួយមុខនេះមកដាក់ពាក្យ?

MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages រួមមានស្រាបៀរកម្ពុជា IZE និង EXPREZ នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង