
ឈានចូលដល់សប្ដាហ៍ទី២១ ប្រិយមិត្តរបស់កម្មវិធីប្រកួតធ្វើម្ហូប Chef Race by IZE នឹងទទួលបាននូវការកម្សាន្តដ៏ជក់ចិត្តជាមួយនឹងសកម្មភាពប្រកួតដ៏ស្វិតស្វាញរបស់តារាកិត្តិយសល្បីៗ និងចុងភៅចំណានៗ ដែលនឹងរួមគ្នាបង្កបរិយាកាសនាព្រឹកថ្ងៃសៅរ៍ ត្រូវនឹងថ្ងៃចូលឆ្នាំប្រពៃណីចិនឱ្យកាន់តែរំភើបនិងសប្បាយរីករាយថែមមួយកម្រិតទៀត។

នៅក្នុងសប្ដាហ៍នេះ បងប្អូននឹងបានជួបជាមួយតារាកិត្តិយស ៣រូប ដែលសុទ្ធសឹងជាស្រីស្អាតនិងប្រុសសង្ហា ពោលគឺ លោក ពេជ្រ ថាណា កញ្ញា កែវ សុបញ្ញា និង កញ្ញា វ៉ាន់ ណះបូរមី មកចាប់ដៃគូជាមួយចុងភៅអាជីពទាំង ៣រូប រួមមាន Chef បូទុំ Chef ហេង កុសល និង Chef ពៅ ដាឡែន ដើម្បីធ្វើការប្រកួតប្រជែងស្វែងរកម្ហូបដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងអាចអន្ទងចិត្តរបស់ម៉ូយៗឱ្យចូលទិញម្ហូបរបស់ពួកគាត់។
លោក ពេជ្រ ថាណា បានត្រៀមខ្លួនរួចរាល់ដើម្បីធ្វើជាកូនកាំបិតរបស់ Chef បូទុំ នៅក្រុម IZE ស្របពេលដែលកញ្ញា កែវ សុបញ្ញា នឹងចាប់ដៃគូជាមួយ Chef កុសល នៅក្នុងក្រុម CAMBODIA ។ ចំណែកឯ កញ្ញា បូរមី នឹងចូលរួមក្នុងក្រុម EXPREZ ជាមួយ Chef ដាឡែន។ ធានាថា ក្រុមទាំងបី នឹងទទួលបានវិញ្ញាសាដ៏ប្លែកមួយ ដែលទាក់ទងនឹងពិធីចូលឆ្នាំប្រពៃណីចិនផងដែរ។
បើរំឭកដល់សប្ដាហ៍មុន ក្រុម IZE បានទទួលជ័យជម្នះជាលើកទី៥ ដូច្នេះពួកគេកំពុងតាមពីក្រោយក្រុម EXPREZ ដែលធ្លាប់ទទួលជ័យជម្នះ ៦ លើក និងក្រុម CAMBODIA ជាក្រុមដែលឈ្នះច្រើនជាងគេ ធ្លាប់ទទួលបានជ័យលាភីលេខមួយចំនួន ៩ លើក។
ដើម្បីដឹងច្បាស់ ថាតើក្រុមណានឹងក្លាយជាម្ចាស់ជ័យលាភី នៅសប្ដាហ៍នេះ កុំភ្លេចរង់ចាំទស្សនាកម្មវិធី Chef Race by IZE នៅលើកញ្ចក់ទូរទស្សន៍ CTN និងទំព័រហ្វេសប៊ុក Chef Race by IZE នៅថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ចាប់ពីម៉ោង ១១ព្រឹកតទៅ។ ជុំជួបគ្រួសារ ហើយទស្សនាកម្មវិធី Chef Race by IZE ដើម្បីទទួលបាននូវស្នាមញញឹមនាថ្ងៃដ៏ពិសេស សិរីសួស្ដី ជ័យមង្គល ដើម្បីឱ្យឆ្នាំថ្មីកាន់តែហេងៗសម្រាប់ក្រុមគ្រួសាររបស់អ្នក!

