×

ហេតុអ្វី​បានជា​ប្រជាជនចិន​តុបតែង​ពណ៌ក្រហម ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ?

ចិន៖ បុណ្យចូលឆ្នាំប្រពៃណីចិន គឺជាពិធីបុណ្យដ៏សំខាន់បំផុតមួយ នៅក្នុងប្រទេសចិន ហើយត្រូវបានប្រារព្ធឡើង ដោយប្រទេសជិតខាង ក៏ដូចជាប្រជាជនអាស៊ី នៅទូទាំងពិភពលោក។

អ្នកនឹងឃើញអ្វីគ្រប់យ៉ាង មានពណ៌ក្រហម ក្នុងអំឡុងពេលពិធីបុណ្យនេះ។ ពណ៌ដើរតួនាទីយ៉ាងសំខាន់ក្នុងវប្បធម៌ចិន ដោយសារវាតំណាងឱ្យគុណសម្បត្តិ និងគំនិតផ្សេងៗ ដែលត្រូវបានបង្កើតឡើងរាប់ពាន់ឆ្នាំមុន ហើយបានរក្សាសារសំខាន់របស់វាជាច្រើនជំនាន់។

ជនជាតិចិន មិនត្រឹមតែចាត់ទុកពណ៌ក្រហមជាពណ៌ដ៏មានសំណាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ចូលវាជាពណ៌នៅក្នុងពិធីដ៏សំខាន់របស់ពួកគេផងដែរ។ វាមិនត្រឹមតែជាពណ៌តំណាងឱ្យពិធីបុណ្យចូលឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែពណ៌នេះ ត្រូវបានប្រើប្រាស់សម្រាប់សម្លៀកបំពាក់ក្នុងឱកាសសំខាន់ៗផ្សេងទៀត ដូចជា ពិធីមង្គលការ ជាដើម។

បើតាមរឿងព្រេងនិទានមួយបានតំណាលថា សត្វមួយឈ្មោះ Nian នឹងមកនៅថ្ងៃចូលឆ្នាំចិន ដើម្បីលេបត្របាក់អ្នកភូមិ សត្វពាហនៈ និងដំណាំរបស់ពួកគេ។ ដើម្បីការពារខ្លួនពីសត្វ Nian មនុស្សនឹងដាក់អាហារនៅមុខទ្វាររបស់ពួកគេ ដើម្បីកុំឱ្យសត្វ Nian បង្កគ្រោះថ្នាក់ដល់នរណាម្នាក់។

នៅយប់មួយ គេឃើញសត្វ Nian ខ្លាចក្មេងម្នាក់ ដែលស្លៀកពាក់ក្រហម។ ចាប់តាំងពីពេលនោះមក ពួកគេ បានព្យួរគោមពណ៌ក្រហម និងក្រដាសពណ៌ក្រហម ដើម្បីបណ្ដេញសត្វនេះឱ្យទៅឆ្ងាយ។ ប្រជាជនចិន ថែមទាំងស្វាគមន៍គ្នាទៅវិញទៅមក ដោយនិយាយថា “Gong Xi Fa Cai” ឬ “អបអរសាទរ” នៅថ្ងៃចូលឆ្នាំដើម្បីបន្លាចសត្វ Nian ។ សម្រាប់ហេតុផលដូចគ្នានេះ របាំ Nian ឬ ការលោតមុងសាយ ត្រូវបានសម្តែងនៅរៀងរាល់ថ្ងៃចូលឆ្នាំចិន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង