
ថ្ងៃរំភើបបានមកដល់ទៀតហើយ! កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោកដ៏ធំ MasterChef Cambodia រដូវកាលទី៣ នឹងបន្តដំណើររុករករបស់ខ្លួនទៅកាន់ខេត្តកំពង់ចាម នាថ្ងៃទី១៧ និង ១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ ដើម្បីស្វែងរកបេក្ខជនដែលជាចុងភៅតាមផ្ទះ និងជាអ្នកដែលចូលចិត្តធ្វើម្ហូប ដែលមានបំណងក្នុងការដាក់ពាក្យចូលរួមកម្មវិធី ជាមួយនឹងមុខម្ហូបមួយចានដែលធ្វើដោយផ្ទាល់ដៃ សម្រាប់គណៈកម្មការធ្វើការវិនិច្ឆ័យ។
ក្រុមការងារ MasterChef Cambodia រដូវកាលទី៣ នឹងរង់ចាំភ្លក់រសជាតិមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ មិនថាវាជារសជាតិបែបប្រពៃណីខ្មែរ ឬបរទេសនោះទេ ដោយស្វែងរកបេក្ខជនដែលមានភាពច្នៃប្រតិដ្ឋខ្ពស់ ឬមានរូបមន្តប្រចាំគ្រួសារ។ នេះគឺជាឱកាសដើម្បីបង្ហាញពីសមត្ថភាពធ្វើម្ហូប ចែករំលែកទស្សនៈប្លែកពីគេលើម្ហូបអាហារ និងភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលដែលមានគំនិតដូចគ្នាលើវិស័យម្ហូបអាហារ។
ការទទួលពាក្យនៅខេត្តកំពង់ចាម នៅថ្ងៃទី១៧ និង ១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ នឹងមានការប្រមូលផ្តុំអ្នកចូលចិត្តការចម្អិនម្ហូប ការបង្ហាញពីទេពកោសល្យដ៏កម្រ និងការចែករំលែកនូវមុខម្ហូបចម្រុះប្រចាំខេត្តផងដែរ។
ដូច្នេះ សម្រាប់អ្នកដែលមានទេពកោសល្យធ្វើម្ហូបក្នុងខេត្តកំពង់ចាម សូមចូលរួមដាក់ពាក្យនៅថ្ងៃទី ១៧ និង ១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយត្រៀមមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់របស់អ្នកយកទៅដាក់ពាក្យនៅស្ដង់របស់ក្រុមការងារ MasterChef Cambodia រដូវកាលទី៣ ដែលមានទីតាំងស្ថិតនៅ សួនច្បារមាត់ទន្លេ ទល់មុខវិទ្យាល័យ ដីដុះ។
សូមកុំឱកាសដ៏កម្រនេះកន្លងផុតទៅឱ្យសោះ ព្រោះថាលោកអ្នកអាចក្លាយជាម្ចាស់ពានរង្វាន់ អមជាមួយទឹកប្រាក់ ២០០លានរៀល និងងារជាកំពូលចុងភៅឯកបន្ទាប់ របស់កម្មវិធី MasterChef Cambodia ក៏អាចថាបាន!
MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages រួមមានស្រាបៀរកម្ពុជា IZE និង EXPREZ ត្រៀមចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ!