
ធ្លាប់តែឃើញបកស្រាយចម្រៀងជាភាសាខ្មែរ និងភាសាអង់គ្លេស តារាកិត្តិយសរបស់កម្មវិធី Bond For More Cambodia Night ដែលឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER កញ្ញា សុខ សារ៉ាវីតា បានច្រៀងបទចម្រៀងភាសាចិនបានយ៉ាងពីរោះ នៅក្នុងឱកាសពិធិចូលឆ្នាំប្រពៃណីចិន កាលពីចុងសប្ដាហ៍កន្លងទៅ។

តារាចម្រៀងដែលមានស្នាមញញឹមស្រស់ដ៏ទាក់ទាញ កញ្ញា សារ៉ាវីតា បានពាំនាំនូវបទចម្រៀងដែលមានចំណងជើងថា “情深深雨濛濛” ដែលជាបទចម្រៀងមួយ មានអត្ថន័យស្នេហាដ៏ជ្រាលជ្រៅចេញពីបេះដូងស្មោះរបស់នារីម្នាក់ ដែលមានជាយូរអង្វែងមិនសាបសូន្យ ហើយមិនអាចកាត់ថ្លៃបាន។
ចំណែកដៃគូរបស់ សារ៉ាវីតា នៅក្នុងសប្ដាហ៍កន្លងទៅ គឺ លោក នាង សម្បត្តិ ដែលលោកបានបកស្រាយបទចម្រៀងទោល ២ បទ ក្រោមចំណងជើងថា “ទឹកភ្នែកតក់ៗ” និង “ចាំបងមានសិន” ដែលសុទ្ធសឹងជាបទចម្រៀងដ៏ពេញនិយមកាលពីទសវត្សរ៍មុន។ មិនតែប៉ុណ្ណោះ តារាកិត្តិយសវ័យក្មេងទាំងពីរដួង ក៏បានរួមគ្នាបកស្រាយបទ “ហេងចូលហេង” ដែលមានអត្ថន័យទាក់ទងនឹងពិធីចូលឆ្នាំចិន ដើម្បីជូនពរដល់ប្រិយមិត្ត ឱ្យទទួលបានសិរិសួស្ដីជ័យមង្គលនៅក្នុងឱកាសដ៏ពិសេសនេះផងដែរ។
ចង់ដឹងតារាកិត្តិយសទាំងពីរ បានបកស្រាយបទចម្រៀងជាភាសាចិន និងខ្មែរ ពីរោះកម្រិតណា តោះទៅទស្សនាវីដេអូ Bond For More Cambodia Night ឡើងវិញ ដូចខាងក្រោម៖
Bond For More Cambodia Night មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ MyTV និងផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ យប់តទៅ។
ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer
“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត! The First Technology in Cambodia!”
