×

ល្បីថា ថ្ងៃដាក់ពាក្យនៅភ្នំពេញឆាប់ៗនេះ MasterChef Cambodia មានវត្ថុអនុស្សាវរីយ៍ស្អាតៗត្រៀមចែកជូនឥតគិតថ្លៃ

ដំណើរការនៃការទទួលពាក្យរបស់បេក្ខជនដែលមានបំណងចូលរួមនៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ កំពុងខិតជិតទៅដល់ខេត្តកំពង់ចាម នៅចុងសប្ដាហ៍នេះ ហើយសម្រាប់គោលដៅបន្ទាប់ ការទទួលពាក្យនឹងធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី២៤ និង ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅផ្សារទំនើបជីបម៉ុង 271 Mega Mall ។

សម្រាប់ Top fan ដែលអញ្ជើញចូលរួម នឹងមានឱកាសទទួលបានរង្វាន់ដែលជាវត្ថុអនុស្សាវរីយ៍ជាច្រើនពីក្រុមការងារ MasterChef Cambodia រដូវកាលទី៣ ដូចជា មួក អាវយឺត ឆត្រ ថង់យួរ កាបូប ជាដើម។

ដូច្នេះ ប្រិយមិត្តគួរតែចូលរួមដើម្បីមានឱកាសទទួលបានកាដូស្អាតៗពីក្រុមការងារ MasterChef Cambodia និងអាចជួបជាមួយបេក្ខជនឆ្នើមៗ ដែលសុទ្ធសឹងជាអ្នកមានទេពកោសល្យនៅក្នុងការចម្អិនម្ហូបពោរពេញដោយភាពច្នៃប្រតិដ្ឋ។

សូមជម្រាបថា សម្រាប់ចុងសប្ដាហ៍នេះ ត្រូវនឹងថ្ងៃទី១៧ និង ១៨ ខែកុម្ភៈ ក្រុមការងារ MasterChef Cambodia រដូវកាលទី៣ នឹងធ្វើដំណើរទៅកាន់ទីតាំង ស្ថិតនៅ សួនច្បារមាត់ទន្លេ ទល់មុខវិទ្យាល័យ ដីដុះ ដើម្បីរង់ចាំទទួលពាក្យរបស់បេក្ខជនដែលមានបំណងចង់ចូលរួមប្រកួត និងក្លាយជាកំពូលចុងភៅឯកបន្ទាប់របស់កម្មវិធី។

MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages រួមមានស្រាបៀរកម្ពុជា IZE និង EXPREZ ត្រៀមចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង