×

Rick Kh បញ្ជាក់ច្បាស់ៗថាមិនបានឈប់ពីវិស័យដែលខ្លួនស្រលាញ់ គ្រាន់តែសុំពេលសម្រាកមួយរយៈ

ភ្នំពេញ៖ បន្ទាប់ពីមានបញ្ហាចម្រូងចម្រាសនៅលើបណ្តាញសង្គមមួយរយៈពេលមុន និងមានការរិះគន់ជាច្រើនទៅលើវីដេអូរបស់ Rick Kh កន្លងមកធ្វើឱ្យអ្នកផលិតមាតិកាដែលតែងរំលេចនូវប្រវត្តិសាស្ត្រក្នុងស្រុក ក៏ដូចជានៅក្រៅប្រទេសប្រកាសដកខ្លួនចេញពីវិស័យផលិតមាតិកាប្រវត្តិសាស្ត្រ និងដំណើរកម្សាន្តទៅតាមតំបន់នានាមួយរយៈពេល ដោយ Rick បានប្រកាសច្បាស់ៗថា លោកមិនមែនឈប់រហូតនោះទេគ្រាន់តែសុំពេលសម្រាកមួយរយៈប៉ុណ្ណោះ។

Rick បានបន្ថែមថា នៅពេលដែលលោកបានត្រៀមខ្លួនរួចរាល់ម្តងទៀត លោកនឹងត្រឡប់មកវិញសាជាថ្មី ប៉ុន្តែពេលនេះលោកសម្រេចចិត្តត្រលប់ទៅនៅអាមេរិកវិញ និងបង្វែរជាការថតវីដេអូការរស់នៅប្រចាំថ្ងៃរបស់ខ្លួន និងរស់នៅប្រកបការងារទូទៅជំនួសវិញ។ ទោះជាយ៉ាងណា សម្រាប់សហគមន៍ Rick Kh និងសហគមន៍ដំណើរកម្សាន្តតាមបែបប្រវត្តិសាស្ត្រនៅតែដំណើរការធម្មតាដោយមានក្រុមការងាររបស់លោកធ្វើការទៅតាមតួនាទីរៀងៗខ្លួនផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង