×

កក្រើកខ្លាំងទៀតហើយ ជួបជាមួយតារាកិត្តិយស លោក KAI និងលោក P-SAND នៅក្នុងកម្មវិធី Bond For More Cambodia Night នាថ្ងៃសុក្រសប្ដាហ៍នេះ

លោក KAI និងលោក P-SAND បានណាត់គ្នាដើម្បីចូលមកអង្រួនវេទិកាតន្ត្រីដ៏អស្ចារ្យរបស់កម្មវិធី Bond For More Cambodia Night ឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER សម្រាប់ប្រិយមិត្តរបស់ស្ថានីយទូរទស្សន៍ MyTV នៅក្នុងរាត្រីថ្ងៃសុក្រសប្ដាហ៍នេះ។

តារាកិត្តិយសដែលមានសំឡេងស្រទន់ លោក KAI ដែលធ្លាប់តែអង្រួនបេះដួងរបស់អ្នកគាំទ្រគ្រប់ស្រទាប់យុវវ័យ គឺជាតារាចម្រៀងមួយដួងដែលសមត្ថភាព ទាំងការនិពន្ធ ការសម្ដែង និងទឹកដមសំនៀងប្រកបដោយមន្តស្នេហ៍។ សម្រាប់ដៃគូរបស់ KAI នៅសប្ដាហ៍នេះ លោក P-SAND ក៏បានត្រៀមបទចម្រៀងពីរោះៗជាមួយនឹងស្ទាយផ្ទាល់ខ្លួនរបស់គាត់ ដើម្បីយកមកបង្ហាញជូនប្រិយមិត្តឱ្យស្ដាប់កម្សាន្ត នៅក្នុងរាត្រីដ៏វិសេសវិសាលរបស់ Bond For More Cambodia Night ផងដែរ។

មិនត្រឹមតែប៉ុណ្ណឹងទេ លោក យ៉ារ៉ូ កញ្ញា កុសុមៈ រួមទាំង ពូណម ដែលជាពិធីករ ពិធីការិនីប្រចាំកម្មវិធី Bond For More Cambodia Night នឹងពាំនាំនូវ ផ្ទាំងទស្សនីយភាពកំប្លែង ការលេងសើចជាមួយតារាកិត្តិយស និងការបញ្ចេញឈុតឆាកប្លែកៗពីមួយវគ្គទៅមួយវគ្គ ដើម្បីធ្វើឱ្យបរិយាកាសកម្មវិធីនេះពោរពេញដោយសំណើចមិនចេះរីងស្ងួតក្នុងរយៈពេលពេញមួយម៉ោងតែម្ដង។

ដូច្នេះ កុំភ្លេចរង់ចាំទទួលនូវភាពសប្បាយរីករាយពីកម្មវិធី Bond For More Cambodia Night ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV និងផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER នាថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ចាប់ពីម៉ោង ៨ យប់តទៅ។ វានឹងក្លាយជារាត្រីដ៏អស្ចារ្យដែលប្រិយមិត្តមិនអាចបំភ្លេចបាន!

ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer

“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត! The First Technology in Cambodia!”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង