×

អ្នកខេត្តកំពង់ចាម ត្រៀមមុខម្ហូបអ្វីខ្លះមកដាក់ពាក្យក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣នាចុងសប្ដាហ៍នេះ?

កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ កំពុងបន្តដំណើរស្វែងរកបេក្ខជនឆ្នើមរបស់ខ្លួននៅចុងសប្ដាហ៍នេះ ដោយក្រុមការងារ នឹងចុះទៅកាន់ខេត្តកំពង់ចាម ដែលជាខេត្តទី៦ សម្រាប់ដំណើរការនៃការដាក់និងទទួលពាក្យនៅក្នុងវគ្គ Pre audition ។

ដោយឡែក តើអ្នកស្រឡាញ់ចម្អិននៅក្នុងខេត្តកំពង់ចាម មានមុខម្ហូបពិសេសៗប្រចាំតំបន់អ្វីខ្លះ ដែលគ្រោងយកមកដាក់ពាក្យដើម្បីឱ្យគណៈកម្មការរបស់កម្មវិធី MasterChef Cambodia ធ្វើការវិនិច្ឆ័យ? ល្បីថាខេត្តកំពង់ចាម សម្បូរទៅដោយមុខម្ហូបប្លែកៗ និងមានឱជារសឈ្ងុយឆ្ងាញ់ ពិសេសសម្លប្រហើរល្ពៅ ម្ជូរខ្ទិះក្ដាម និងបង្អែមល្ពៅសង់ខ្យា ដែលត្រូវបានកំណត់ថាជារបស់អ្នកខេត្តកំពង់ចាម និងធ្លាប់ឈ្នះរង្វាន់ជ័យលាភីនៅក្នុងការប្រកួតមុខម្ហូបថ្នាក់ជាតិ ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីប៉ុន្មានឆ្នាំមុនថែមទៀតផង។

ចាំមើលថាតើអ្នកខេត្តកំពង់ចាម អាចច្នៃមុខម្ហូបទាំងនេះ ឬបង្កើតមុខម្ហូបថ្មីៗណាខ្លះ ដើម្បីយកមកបញ្ចុះបញ្ចូលគណៈកម្មការរបស់កម្មវិធី MasterChef Cambodia រដូវកាលទី៣? សម្រាប់ទីតាំងដាក់ពាក្យនៅខេត្តកំពង់ចាមនាថ្ងៃទី១៧ និង ១៨ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ ស្ថិតនៅ សួនច្បារមាត់ទន្លេ ទល់មុខវិទ្យាល័យ ដីដុះ។ កុំភ្លេចយកមុខម្ហូបដែលចម្អិនដោយផ្ទាល់ដៃមកដាក់ពាក្យផងណា៎!

MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages រួមមានស្រាបៀរកម្ពុជា IZE និង EXPREZ ត្រៀមចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង