×

ជួបជាមួយគណៈកម្មការ និងតេស្តជំនាញធ្វើម្ហូបដើម្បីឈ្នះរង្វាន់ស្អាតៗជាមួយកម្មវិធី MasterChef Cambodia នៅផ្សារទំនើប 271 Mega Mall នៅថ្ងៃ២៤-២៥កុម្ភៈ

នេះជាពេលវេលាដ៏រំភើបមែនទែន! កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ នឹងបង្កើតព្រឹត្តិការណ៍ពិសេសមួយដើម្បីធ្វើតេស្តជំនាញធ្វើម្ហូបរបស់ហ្វេនៗ នៅថ្ងៃទី២៤ និង ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅផ្សារទំនើបជីបម៉ុង 271 Mega Mall ដែលអ្នកចូលរួមអាចមានឱកាសឈ្នះរង្វាន់ជាច្រើនថែមទៀតផង។

សម្រាប់ការលេងហ្គេមឈ្នះរង្វាន់រយៈពេលពីរថ្ងៃនេះ ប្រិយមិត្តនឹងអាចបញ្ចេញស្នាដៃ និងបង្ហាញពីចំណេះដឹងក្នុងការធ្វើម្ហូប សម្រាប់វិញ្ញាសាងាយៗដែលប្រិយមិត្តធ្លាប់ធ្វើ ដែលក្រុមការងារ MasterChef Cambodia នឹងបង្ហាញនៅថ្ងៃនោះ។ បងប្អូនមិនត្រឹមតែទទួលបានភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឱកាសឈ្នះរង្វាន់ជាច្រើន ដូចជា មួក កាបូប ឆត្រ ថង់យួរដៃ អាវយឺត និងរង្វាន់ដ៏ស្រស់ស្អាតជាច្រើនទៀតផងដែរ។

ដូច្នេះ កុំភ្លេចចូលរួមទាំងអស់គ្នា ដើម្បីចូលរួមលេងហ្គេមដើម្បីឈ្នះរង្វាន់ពីក្រុមការងារ MasterChef Cambodia នាថ្ងៃទី២៤ និង ២៥ ខែកុម្ភៈ នៅផ្សារទំនើប 271 Mega Mall ។

គួរជម្រាបថា នៅថ្ងៃ២៤-២៥កុម្ភៈ ក៏ត្រូវជាថ្ងៃដែលក្រុមការងារ MasterChef Cambodia ទទួលពាក្យរបស់បេក្ខជននៅរាជធានីភ្នំពេញ ដែលមានបំណងចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីនារដូវកាលទី៣នេះផងដែរ។

សម្រាប់ចុងសប្ដាហ៍នេះ ក្រុមការងារ MasterChef Cambodia នឹងចុះទៅកាន់ខេត្តកំពង់ចាម ដើម្បីទទួលពាក្យរបស់បេក្ខជននៅទីនោះ ដោយមានទីតាំងស្ថិតនៅ សួនច្បារមាត់ទន្លេ ទល់មុខវិទ្យាល័យ ដីដុះ។ ដូច្នេះអ្នកខេត្តកំពង់ចាម កុំភ្លេចយកមុខម្ហូបដែលចម្អិនដោយផ្ទាល់ដៃមកដាក់ពាក្យផងណា៎!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង