×

ក្រុមហ៊ុន CBS ទទួលជោគជ័យក្នុងការផ្សព្វផ្សាយការប្រកួតបាល់ទាត់សប្បុរសធម៌ 7777 ដុល្លារជាលើកទី២

ក្រុមហ៊ុន CBS រំភើប និងថ្លែងអំណរគុណចំពោះការគាំទ្រដ៏លើសលប់ពីសាធារណជន បន្ទាប់ពីទទួលបានការចូលទស្សនារបស់ទស្សនិកជនរាប់សិបម៉ឺននាក់ នៅលើទំព័រហ្វេសប៊ុករបស់ CBS Sports ក្នុងការប្រកួតបាល់ទាត់សប្បុរសធម៌រវាងក្រុមផ្ការីកគ្រប់រដូវ និងក្រុមគុនខ្មែរអលស្ដារ ដែលបញ្ចប់ដោយលទ្ធផល ៣-២ ក្រុមផ្ការីកគ្រប់រដូវ យកឈ្នះលើក្រុមគុនខ្មែរអលស្ដារ នាយប់ថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ។

ព្រឹត្តិការណ៍ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរួមគ្នារបស់ CBS និងសហគមន៍កម្ពុជា ក្នុងការធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យយ៉ាងខ្លាំង។

គួរជម្រាបថា លទ្ធផលខាងលើនេះ មានន័យថា ក្រុមគុនខ្មែរអលស្ដារ មិនអាចធ្វើការសងសឹកទៅលើក្រុមផ្ការីកគ្រប់រដូវបានឡើយ បន្ទាប់ពីក្រុមទាំងពីរនេះ ធ្លាប់ជួបគ្នា១លើករួចមកហើយ កាលពីខែធ្នូកន្លងទៅ ដោយក្រុមផ្ការីកគ្រប់រដូវកាលបានយកឈ្នះលើក្រុមគុនខ្មែរអលស្ដារ ក្នុងការស៊ុតបាល់ប៉េណាល់ទីក្នុងលទ្ធផល ២-១ បន្ទាប់ពីស្មើ ៣-៣ ក្នុងម៉ោងធម្មតា។ 

ក្រោយការប្រកួតនេះ ទឹកប្រាក់រង្វាន់ 7777 ដុល្លារ ត្រូវបានបរិច្ចាគដោយសប្បុរសដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយដល់កុមារកម្ពុជា។ ជាងនេះទៅទៀត ព្រឹត្តិការណ៍នេះ បានបម្រើដល់ការលើកកម្ពស់វិស័យគុនខ្មែរ និងវិស័យបាល់ទាត់នៅក្នុងប្រទេសកម្ពុជា ទន្ទឹមនឹងការលើកទឹកចិត្តដល់យុវជនឱ្យចូលរួមក្នុងកីឡា ជាមធ្យោបាយមួយក្នុងការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន។

កាន់តែពិសេស ទស្សនិកជនដែលមកចូលរួមទស្សនាផ្ទាល់ ទទួលបានការចែករង្វាន់ពីភេសជ្ជៈ Wurkz មួក ១០០រង្វាន់ កាបូប១០០រង្វាន់ អាវ១០០០រង្វាន់ និង ឈ្នះម៉ូតូចំនួន ៥ គ្រឿង។ 

ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ ក្រុមហ៊ុន CBS មានគោលបំណងបន្តគាំទ្រគំនិតផ្តួចផ្តើមសប្បុរសធម៌បែបនេះ តាមរយៈភាពជាដៃគូផ្សព្វផ្សាយ នាពេលអនាគត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង