×

អស្ចារ្យមែនទែន! តស់ស្ដាប់បទ Original ថ្មីៗរបស់លោក KAI និងលោក P-SAND ដែលអង្រួនវេទិការបស់កម្មវិធី Bond For More Cambodia Night កាលពីសប្ដាហ៍មុន

កំពូលតារាចម្រៀង Original songs លោក KAI និងលោក P-SAND បានរួមគ្នាមកអង្រួនវេទិកាដ៏អស្ចារ្យរបស់កម្មវិធីតន្ត្រីបែបអាឃូស្ទិក Bond For More Cambodia Night ឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER កាលពីយប់ថ្ងៃសុក្រកន្លងទៅ តាមរយៈការបកស្រាយបទចម្រៀងយ៉ាងពីរោះៗ ដែលទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្ត។

លោក KAI បានផ្ដល់ជូនកាដូយ៉ាងពិសេសជូនដល់ទស្សនិកជន ដោយបានលើកយកនូវបទចម្រៀងថ្មីរបស់លោកដែលទើបនឹងចេញ ដែលមានចំណងជើងថា “អ្នកកំដរ” បានផ្ដល់អារម្មណ៍ប្លែកជាមួយអត្ថន័យបង្ហាញពីមនុស្សម្នាក់ដែលស្រឡាញ់គេតែម្នាក់ឯង។ បន្ទាប់មក លោកបានបកស្រាយបទ “ដង្ហក់ដង្ហើម” ដែលមានអត្ថន័យរៀបរាប់ពីបុរសម្នាក់ដែលធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នារីដ៏ស្រស់ស្អាតម្នាក់ ធ្វើឱ្យមានអារម្មណ៍ដង្ហក់ អណ្ដែតអណ្ដូងហោះហើរទៅទីដ៏សែនឆ្ងាយ។

នៅវគ្គបន្ទាប់ លោក P-SAND ក៏បានច្រៀងចម្រៀងមួយផ្ញើជូន គូស្នេហ៍ដែលបែកគ្នាហើយ តែនៅស្រឡាញ់គ្នា តាមរយៈបទដែលមានចំណងជើងថា “ព្រាត់” ហើយបទ “សុំទោសដែលធ្វើឱ្យអូនចាកចេញ” ជាបទចម្រៀងមួយទៀតរបស់លោក P-SAND ដែលរៀបរាប់ពីអារម្មណ៍សោកស្ដាយរបស់បុរសម្នាក់ ដែលបានធ្វើខុសចំពោះនារីដែលខ្លួនស្រឡាញ់ និងធ្វើឱ្យនាងចាកចេញពីគាត់ ប៉ុន្តែបុរសនោះ នៅតែរង់ចាំអតីតសង្សារវិលត្រឡប់មកត្រូវរូវគ្នាវិញ។

ក្រោយស្ដាប់បទចម្រៀងពីរោះៗរួច នៅក្នុងវគ្គសំណួរចម្លើយវិញ កំពូលតារាកិត្តិយសទាំងពីរ បានបង្ហើបថា អ្នកទាំងពីរមិនមែនទើបតែជួបគ្នាលើកទីមួយនៅលើវេទិកាតន្ត្រីនេះទេ ដោយលោក P-SAND និងលោក KAI ក៏ជាមិត្តភក្តិនឹងគ្នានៅខាងក្រៅផងដែរ។

ចង់ដឹងថា តើអាថ៌កំបាំងរបស់តារាកិត្តិយសទាំងពីរអ្វីខ្លះត្រូវបានបង្ហាញនៅក្នុងកម្មវិធី Bond For More Cambodia Night កាលពីសប្ដាហ៍មុន? ប្រិយមិត្ត អាចចូលទស្សនាសាឡើងវិញនូវវីដេអូដូចខាងក្រោម៖

Bond For More Cambodia Night មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ MyTV និងផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ យប់តទៅ។

ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer

“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត! The First Technology in Cambodia!”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង