×

ប្លែក! Judge បរទេសរបស់កម្មវិធី MasterChef បង្កើតរថយន្តប្រណាំងចេញពីនំសូកូឡា

កម្មវិធី MasterChef គឺជាកម្មវិធីលំដាប់ថ្នាក់ពិភពលោកដ៏ធំ ដែលមាននៅជាង ៧០ ប្រទេស ក្នុងនោះក៏មាននៅក្នុងប្រទេសកម្ពុជាផងដែរ ពោលគឺកម្មវិធី MasterChef Cambodia ។ ជាមួយនឹងវិសាលភាពដ៏អស្ចារ្យនេះ កម្មវិធីប្រកួតធ្វើម្ហូបដ៏ពេញនិយមមួយនេះ បានប្រមូលផ្ដុំដោយអ្នកដែលមានទេពកោសល្យដ៏កម្រពីគ្រប់មជ្ឈដ្ឋាន។

ជាក់ស្ដែង ថ្មីៗនេះ លោក Amaury Guichon ដែលជា Judge ម្នាក់របស់កម្មវិធី MasterChef: Dessert Masters បានបង្កភាពភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គម បន្ទាប់ពីរូបលោកបានបង្កើតជារថយន្តប្រណាំងប្រភេទ Formula One ដែលធ្វើពីនំសូកូឡាខ្មៅ ដោយប្រើប្រាស់ពេល ៧ ថ្ងៃ ដើម្បីធ្វើចេញជារថយន្តដែលមានទម្ងន់ ៥៨ គីឡូក្រាម។

លោក Amaury Guichon បានភ្ជាប់ផ្នែកៗរបស់រថយន្ត ដើម្បីបង្កើតជារូបរាងឡើង។ បន្ទាប់មក គាត់បានប្រើប្រាស់ក្រដាសខាត់ដើម្បីធ្វើឱ្យចេញជាកំណោង និងផ្នែកលម្អិតផ្សេងៗ ដូចជាកាងខាងមុខរបស់រថយន្តជាដើម។ សម្រាប់ការប្រើប្រាស់ពណ៌វិញ លោកបានយកឧបករណ៍បាញ់ពណ៌ ហើយជ្រើសរើសពណ៌ ក្រហម ខ្មៅ និង ស ដែលចម្រាញ់ចេញពីគ្រឿងផ្សំធម្មជាតិ។

តោះចង់ដឹងរថយន្តដែលធ្វើពីសូកូឡាដូចរថយន្តពិតកម្រិតណា ទៅទស្សនារូបភាពដូចខាងក្រោម៖


MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages រួមមានស្រាបៀរកម្ពុជា IZE និង EXPREZ ត្រៀមចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង