×

រឿងដ៏អស្ចារ្យ ២ នឹងកើតឡើងនៅផ្សារទំនើបជីបម៉ុង 271 Mega Mall នៅចុងសប្ដាហ៍នេះ

បងប្អូនអ្នកស្រឡាញ់ការចម្អិនទាំងអស់គ្នា នឹងទទួលបានឱកាសដ៏អស្ចារ្យដែលកម្រនឹងកើតមាន ចំនួន ២ នៅផ្សារទំនើប 271 Mega Mall រាជធានីភ្នំពេញ នៅថ្ងៃចុងសប្ដាហ៍នេះ ដែលត្រូវនឹងថ្ងៃទី២៤ និង ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ។

នៅថ្ងៃសៅរ៍ និងអាទិត្យសប្ដាហ៍នេះ ក្រុមការងាររបស់កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ នឹងមានរៀបចំព្រឹត្តិការណ៍ ២ សម្រាប់ Top fan របស់កម្មវិធី ក៏ដូចជាអ្នកចូលចិត្តការចម្អិន ដោយព្រឹត្តិការណ៍ទាំងពីរ រួមមាន ការទទួលពាក្យរបស់បេក្ខជនដែលមានបំណងចូលរួមប្រកួតក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ និង ការបើកឱ្យបងប្អូនចូលប្រកួតធ្វើ SKILL TEST ងាយៗដែលអាចមានឱកាសឈ្នះរង្វាន់ជាច្រើនពីក្រុមហ៊ុន Khmer Beverages ។

សម្រាប់ការទទួលពាក្យរបស់បេក្ខជន MasterChef Cambodia រដូវកាលទី៣ នឹងចាប់ផ្ដើមពីម៉ោង ៨ព្រឹកតទៅ ដោយបេក្ខជនគ្រាន់តែយកម្ហូបមួយចានដែលចម្អិនដោយផ្ទាល់ដៃ មកដាក់ពាក្យឱ្យគណៈកម្មការដើម្បីធ្វើការវិនិច្ឆ័យ។ បេក្ខជនដែលត្រូវបានជ្រើសរើស នឹងទទួលបានឱកាសដើម្បីឈានទៅកាន់វគ្គបន្ត។

សម្រាប់ការធ្វើ SKILL TEST ដើម្បីឈ្នះរង្វាន់ ក៏នឹងធ្វើឡើងដំណាលគ្នាផងដែរ ដោយបងប្អូនអ្នកចូលចិត្តការចម្អិន និងមានបំណងចូលរួមទទួលនូវភាពសប្បាយរីករាយ ព្រមទាំងជួបជាមួយ Judge របស់ MasterChef Cambodia អាចចូលរួមចុះឈ្មោះតាមរយៈលីងនេះ៖ https://forms.gle/8WykD8u3vLL2ecce8 ។ រង្វាន់មានដូចជា ឆត្រ អាវយឺត ថង់យួរ កាបូប និងមួកដ៏ស្រស់ស្អាតពីក្រុមហ៊ុន Khmer Beverages ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង