តារាចម្រៀងវ័យក្មេង ដែលកំពុងផ្ទុះខ្លាំងនៅក្នុងបណ្ដាញសង្គមនាពេលបច្ចុប្បន្ន គឺលោក Nick IT និង កញ្ញា Ella Sann នឹងចូលមកបំពេអារម្មណ៍របស់ទស្សនិកជនរបស់ស្ថានីយទូរទស្សន៍ MyTV នៅក្នុងកម្មវិធីតន្ត្រីបែបអាឃូស្ទិក Bond For More Cambodia Night ដែលឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER នារាត្រីថ្ងៃសុក្រសប្ដាហ៍នេះ។
បទចម្រៀងពីរោះៗបង្កប់ដោយអារម្មណ៍ឈឺផ្សារ ស្នេហាល្អូកល្អើនរបស់យុវវ័យ នឹងត្រូវបានលើកយកមកបកស្រាយជូនដល់ប្រិយមិត្ត ដោយតារាកិត្តិយសទាំងពីរដួង នៅលើវេទិកាដ៏អស្ចារ្យរបស់ Bond For More Cambodia Night នាថ្ងៃទី២៣ ខែកុម្ភៈនេះ។ ធានាថា សំឡេងដ៏ស្រទន់ និងមានទឹកដមរបស់លោក Nick IT និងកញ្ញា Ella Sann នឹងដក់ជាប់នៅក្នុងអារម្មណ៍របស់ប្រិយមិត្ត មិនអាចបំភ្លេចបានឡើយ។
បន្ថែមពីនេះ ទស្សនិកជន នឹងបានទទួលយកនូវផ្ទាំងទស្សនីយភាពកម្សាន្តចម្រុះ បង្កើតឡើងចេញពីតារាកំប្លែង ពិធីករ ពិធីការិនីដែលពូកែវោហាសព្ទ រួមមាន ពូ ណម លោក យ៉ារ៉ូ កញ្ញា កុសុមៈ ដែលនឹងរួមគ្នាបង្កជាសំណើចសើចក្អាកក្អាយ ជាមួយរឿងរ៉ាវនឹកស្មានពុំដល់ដែលនឹងត្រូវបានជីកកកាយ នៅក្នុងវគ្គសួរសំណួរដ៏ព្រឺព្រួចទៅកាន់តារាកិត្តិយសទាំងពីរ។
ចង់ដឹងអត់ថាតើសប្ដាហ៍នេះ លោក Nick IT និងកញ្ញា Ella Sann នឹងមានបទចម្រៀងអ្វីខ្លះដើម្បីយកមកបំពេអារម្មណ៍របស់ប្រិយមិត្ត? ដូច្នេះ មានតែរង់ចាំទស្សនាកម្មវិធី Bond For More Cambodia Night ដែលនឹងមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ MyTV និងទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER នាថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ចាប់ពីម៉ោង ៨ យប់តទៅ។
ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer
“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត! The First Technology in Cambodia!”