×

ស្ងាត់ៗម្ចាស់ពាន MasterChef Cambodia ទាំង២រដូវកាលជួបគ្នាបញ្ចេញថ្វីដៃចម្អិនម្ហូប បង្កការភ្ញាក់ផ្អើលជាខ្លាំង

ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមែនទែន ក្រោយឃើញម្ចាស់ពានរង្វាន់របស់កម្មវិធី MasterChef Cambodia ទាំងពីររដូវកាល នាពេលថ្មីៗនេះបានមកជួបជុំគ្នានៅក្នុងផ្ទះបាយមួយ ជាមួយនឹងឯកសណ្ឋានចុងភៅ ដែលធ្វើឱ្យហ្វេនៗនឹកដល់ការប្រកួតរបស់ពួកគាត់ទាំងពីររូប។

លោក យូ ថនដារ៉ា ដែលជាម្ចាស់ពាន MasterChef រដូវកាលទី១ និងកញ្ញា ប៉ិច ស្រីណុច ម្ចាស់ពានរដូវកាលទី២ ត្រូវបានប្រទះឃើញនៅក្នុងការផ្ទះបាយមួយ និងមានមុខម្ហូបមួយចាន អមជាមួយនឹងកំប៉ុងស្រាបៀរកម្ពុជារបស់ក្រុមហ៊ុន Khmer Beverages ដែលជាអ្នកឧបត្ថម្ភផ្ដាច់មុខរបស់កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣។

សកម្មភាពរបស់កំពូលចុងភៅឯកទាំងពីររូប បានបង្ហាញស្នាមញញឹម ដែលបញ្ជាក់ពីអារម្មណ៍សប្បាយរីករាយដែលបានជួបគ្នាសាជាថ្មី។ វត្តមានរបស់អ្នកទាំងពីរ ក៏បានផ្ដល់នូវក្តីរំភើប និងការរង់ចាំដ៏អន្ទះសាសម្រាប់ទស្សនិកជនរបស់ស្ថានីយទូរទស្សន៍ CTN ដែលចង់ទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៣ ផងដែរ។

សូមជម្រាបថា កម្មវិធី MasterChef Cambodia រដូវកាលទី៣ គ្រោងនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN របស់ក្រុមហ៊ុន CBS តែមួយគត់ក្នុងពេលឆាប់ៗនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង