×

MasterChef Cambodia រដូវកាលទី៣ វគ្គដាក់ពាក្យបញ្ចប់ជាស្ថាពរជាមួយនឹងកំណត់ត្រានៃការចូលរួម

កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោកដ៏ធំ MasterChef Cambodia រដូវកាលទី៣ កំពុងត្រៀមចាក់ផ្សាយក្នុងពេលឆាប់ៗនេះ ខណៈវគ្គ Pre-audition បានបញ្ចប់ជាផ្លូវការហើយ។

អ្នកស្រឡាញ់ការចម្អិនមកពីគ្រប់មជ្ឈដ្ឋាន បានបង្ហាញពីជំនាញធ្វើម្ហូបរបស់ពួកគាត់ ក្នុងក្តីសង្ឃឹមក្នុងការទទួលបាននូវបេក្ខភាពមួយ នៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបដ៏ពេញនិយម ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ។

ដំណើរស្វែងរកបេក្ខជនឆ្នើម បានធ្វើឡើងនៅចំនួន ៧ រាជធានីខេត្ត ដោយបិទបញ្ចប់នៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ទីតាំងចុងក្រោយនេះ បានទាក់ទាញចុងភៅតាមផ្ទះជាច្រើនដែលជាកំណត់ត្រាមិនធ្លាប់មានធៀបនឹងខេត្តផ្សេងៗដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ កំពត ព្រះសីហនុ សៀមរាប និងខេត្តកំពង់ចាម។

ក្រុមការងារ MasterChef Cambodia បានបង្ហាញការចាប់អារម្មណ៍ចំពោះទេពកោសល្យ និងភាពច្នៃប្រតិដ្ឋដែលបង្ហាញដោយអ្នកចូលរួមក្នុងដំណាក់កាល Pre-audition នេះ។ ក្នុងនោះ គណៈកម្មការ ពិតជាពិបាកសម្រេចចិត្តក្នុងការជ្រើសរើសបេក្ខភាពដែលលេចធ្លោបំផុត ដើម្បីឈានទៅវគ្គបន្ទាប់។

ទស្សនិកជនដែលទន្ទឹងរង់ចាំទស្សនាការប្រកួតលើកញ្ចក់ទូរទស្សន៍ CTN នឹងបានឃើញនូវមុខម្ហូបចម្រុះ ការប្រកួតប្រជែងដ៏ស្វិតស្វាញ និងរឿងរ៉ាវដ៏ជក់ចិត្តរបស់បេក្ខជនមកពីគ្រប់ទិសទី។ ត្រៀមខ្លួនដើម្បីទស្សនារឿងរ៉ាវទាំងអស់នេះ នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages រួមមានស្រាបៀរកម្ពុជា IZE និង EXPREZ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង