កាលពីរាត្រីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅ កម្មវិធីតន្ត្រីបែបអាឃូស្ទិក Bond For More Cambodia Night ដែលឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER បានទទួលការចូលរួមពីសំណាក់តារាចម្រៀង Cover ចំនួន ២រូប ដែលមានភាពល្បីល្បាញនៅលើបណ្ដាញសង្គម YouTube ។
ក្នុងនាមជាតារាកិត្តិយសដ៏ពិសេសកាលពីសប្ដាហ៍មុន លោក Nick IT និង កញ្ញា Ella Sann ពិតជាមិនធ្វើឱ្យប្រិយមិត្តរបស់កម្មវីធីដ៏ពេញនិយម Bond For More Cambodia Night មានការខកបំណងឡើយ ដោយសារបទចម្រៀងនីមួយៗ សុទ្ធតែពីរោះ ដែលជាបទចម្រៀងរបស់រៀមច្បងសិល្បៈ ក្នុងរយៈពេល ១ទសវត្សរ៍កន្លងទៅ។
លោក Nick IT បានជ្រើសរើសបទចម្រៀង ២បទ ដើម្បីជាចំណងដៃក្នុងវគ្គដំបូងនៃកម្មវិធី គឺបទ “នឹកអូន” របស់លោក ឆន សុវណ្ណារាជ និង បទ “ផ្អែក” ជាបទបរទេសដែលលោកធ្លាប់ Cover និងទទួលការចូលទស្សនារាប់លានដងនៅលើ YouTube ។
ចំណែក តារាចម្រៀងដ៏ឃ្យូត Ella Sann វិញ ក៏បាន Cover បទចម្រៀងដ៏ពេញនិយមរបស់សិល្បការិនីរៀមច្បង រួមមានបទ “ផ្ការីកក្នុងសមុទ្រទឹកភ្នែក” និងបទ “កាលពីព្រេងនាយ” របស់អ្នកនាង សុគន្ធ នីសា និង អេដា ។
ជាមួយគ្នានេះ លោក Nick និងកញ្ញា Ella ធ្វើឱ្យប្រិយមិត្តលន្លង់លន្លោចទៅតាមអត្ថន័យនៃបទចម្រៀងដែលត្រូវបានច្រៀងរួមគ្នាចំនួន ២បទទៀតដែលពោរពេញដោយមនោសញ្ចេតនា ជាមួយសំឡេងថ្មីរបស់អ្នកទាំងពីរ គឺបទ “លាក់បាំង” និង “សារភាពស្នេហ៍តាមខ្យល់”។
តស់ចង់ដឹងថា តារាចម្រៀងវ័យក្មេងទាំងពីររូប បានបកស្រាយបទចម្រៀងពីរោះកម្រិតណា សូមទស្សនាវីដេអូខាងក្រោម៖
Bond For More Cambodia Night មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ MyTV និងផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ យប់តទៅ។
ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer
“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត! The First Technology in Cambodia!”