នៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោកដ៏ធំ MasterChef Cambodia រដូវកាលទី៣ បេក្ខជនដែលត្រូវបានជ្រើសរើសមកពីទូទាំងប្រទេសនៅក្នុងវគ្គដាក់ពាក្យ នឹងត្រូវប្រកួតប្រជែងគ្នាក្នុងដំណាក់កាលមួយទៀត ដើម្បីដណ្ដើមយកអៀមរបស់ MasterChef ។
បេក្ខជនប្រកួតត្រូវតែធ្វើឱ្យគណៈកម្មការទាំង៣រូប ចាប់អារម្មណ៍ជាមួយនឹងសមត្ថភាពធ្វើម្ហូប ភាពច្នៃប្រតិដ្ឋ និងចំណង់ចំណូលចិត្តចំពោះអាហាររបស់ពួកគេ ដើម្បីទទួលបានអៀមដ៏ល្បីល្បាញរបស់កម្មវិធី ដែលប្រៀបបានទៅនឹងសំបុត្របញ្ជាក់ពីការចូលប្រកួតប្រជែងជាផ្លូវការរបស់ពួកគេ។ បេក្ខជនដែលបង្ហាញពីជំនាញធ្វើម្ហូបដ៏ពិសេស និងមានសក្តានុពល ដែលបានទទួលបានអៀមរបស់ MasterChef Cambodia និងទទួលបានឱកាសដើម្បីប្រកួតប្រជែងនៅក្នុងវគ្គបន្ទាប់។
កម្មវិធី MasterChef Cambodia រដូវកាលទី៣ នឹងក្លាយជាវេទិកាប្រកួតដ៏អស្ចារ្យសម្រាប់បេក្ខជន និងជាផ្ទាំងទស្សនីយភាពដ៏ជក់ចិត្តសម្រាប់ទស្សនិកជន ដែលបង្ហាញពីការប្រកួតប្រជែងធ្វើម្ហូបដ៏ស្វិតស្វាញ ការបង្ហាញពីភាពសម្បូរនៃម្ហូបខ្មែរនិងបរទេស ព្រមទាំងទេពកោសល្យមិនគួរឱ្យជឿរបស់អ្នកដែលចូលចិត្តការចម្អិននៅក្នុងប្រទេសកម្ពុជា។
សូមរង់ចាំតាមដានការប្រកួតប្រជែងដ៏ក្តៅគគុកនៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដើម្បីស្វែងរកបេក្ខជនដែលនឹងទទួលបានងារជាកំពូលចុងភៅឯកបន្ទាប់ អមជាមួយទឹកប្រាក់ ២០០លានរៀល នៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ។ កម្មវិធីនេះ ឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages រួមមាន ស្រាបៀរកម្ពុជា IZE និង EXPREZ ៕