ភ្នំពេញ៖ ទោះបីជាមានភាពមមាញឹកជាមួយនឹងការងារយ៉ាងណាក៏ដោយក៏ពិធីការិនីឆ្នើម ខៀវ សានសាណា នៅតែឆ្លៀតពេលមើលថែ និងផ្តល់ភាពកក់ក្តៅឱ្យកូនស្រីតែមួយរបស់នាងជានិច្ច។ ធ្មេចបើកៗ កូនស្រីពិធីការិនីរូបនេះមានវ័យ ១២ឆ្នាំពេញរូបពេញរាងទៅហើយ។ រីឯរូបសម្រស់គឺមិនខុសពីម្តាយឡើយ ពោលកាន់តែធំកាន់តែស្រស់ស្អាតមានភាពទាក់ទាញជះសម្រស់ខ្លាំងមិនធម្មតាឡើយ។
គួរបញ្ជាក់ដែរថា ខៀវ សានសាណា គឺជាពិធីការនីល្បីឈ្មោះមួយរូបដែលទទួលបានការកោតសរសើរលើភាពចេះបត់បែន និងមានចំណេះដឹងខ្ពស់ដែលរាល់កម្មវិធីធំៗជាច្រើនតែងឃើញមានវត្តមានតារាស្រីរូបនេះជាអ្នកសម្របសម្រួល។ បើទោះជាធ្លាប់បរាជ័យនឹងចំណងអាពាហ៍ពិពាហ៍ម្តងហើយក៏ពិតមែន ប៉ុន្តែមកទល់ពេលនេះ ខៀវ សានសាណា ជោគជ័យទាំងអាជីព ទាំងគ្រួសារដែលមានស្វាមីស្រលាញ់ថ្នាក់ថ្នម និងមានកូនស្រីប្រុសស្រីស្រស់ស្អាតគួរឱ្យស្រលាញ់ទៀតផង៕