×

កាន់តែរំភើប! គណៈកម្មការទាំង៣របស់ MasterChef Cambodia រដូវកាលទី៣នឹងត្រូវបង្ហាញ

អ្នកគាំទ្ររបស់កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោកដ៏ធំ MasterChef Cambodia រដូវកាលទី៣ កំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសា ចំពោះការប្រកាសគណៈកម្មការទី៣ បន្ទាប់ពីមានការលាតត្រដាងរបស់គណៈកម្មការ២រូប នាពេលកន្លងមក គឺ Judge Nara និង Judge Jessica។

Judge ដែលប្រិយមិត្តរបស់ MasterChef Cambodia រង់ចាំ គឺជាអ្នកជំនាញដែលមានបទពិសោធន៍ជាងពីរទសវត្សរ៍ក្នុងវិស័យម្ហូបអាហារ រួមទាំងជាម្ចាស់មេដាយមាសដ៏មានកិត្យានុភាពពីការប្រកួតធ្វើម្ហូបថ្នាក់ជាតិ នៅក្នុងប្រទេសកម្ពុជាផងដែរ។

គណៈកម្មការរបស់ MasterChef Cambodia ត្រូវបានទទួលការកោតសរសើរនៅក្នុងពិភពនៃម្ហូបអាហារ ហើយបេក្ខជនដែលប្រកួតប្រជែង រំពឹងថានឹងទទួលបាននូវការណែនាំ និងការចែករំលែកបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបានរបស់ Judge ទាំង ៣ ដើម្បីបង្កើនជំនាញធ្វើម្ហូបរបស់ពួកគេ និងខិតខំក្លាយជាកំពូលចុងភៅឯកនៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣នេះ។

បេក្ខជនប្រឡងប្រជែងនឹងបានជួបជាមួយ Judge នៅក្នុងវគ្គ Audition បន្ទាប់ពីពួកគេបានឆ្លងផុតវគ្គដាក់ពាក្យ ដើម្បីឈានទៅដណ្ដើមយកអៀម ឱ្យក្លាយជាបេក្ខជនផ្លូវការរបស់កម្មវិធី MasterChef Cambodia រដូវកាលទី៣។

កម្មវិធី ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages រួមមានស្រាបៀរកម្ពុជា IZE និង EXPREZ នេះ គ្រោងនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង