×

រូបថតដែល Fan ទន្ទឹងរង់ចាំ Judge របស់កម្មវិធី MasterChef Cambodia ជួបគ្នាហើយ ត្រៀមរដូវកាលទី៣

បុគ្គលដ៏ល្បីល្បាញក្នុងវិស័យម្ហូបអាហារចំនួន ២ រូប ដែលប្រិយមិត្តរបស់កម្មវិធី MasterChef Cambodia គោរពស្រឡាញ់ នឹងមកជួបជុំគ្នាសាជាថ្មី ដើម្បីត្រៀមធ្វើជាគណៈកម្មការរបស់កម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះ ក្នុងពេលឆាប់ៗខាងមុខ។

ពួកគាត់គឺ Judge Nara និង Judge Jessica ដែលបានចែករំលែករូបថតជុំគ្នាមួយ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈនេះ បន្ទាប់ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ បានបញ្ចប់ដំណើរការនៃការទទួលពាក្យរបស់បេក្ខជន កាលពីចុងសប្ដាហ៍កន្លងទៅ។

យ៉ាងណាមិញ គេមិនទាន់ដឹងទេថា នរណាជា Judge ចុងក្រោយ ដែលនឹងត្រូវបង្ហាញខ្លួនជាផ្លូវការ ខណៈទស្សនិកជនរបស់ស្ថានីយទូរទស្សន៍ CTN កំពុងរង់ចាំយ៉ាងអន្ទះសាដោយសារចង់ដឹង។

សូមជម្រាបថា បេក្ខជនរាប់រយនាក់ បានចូលរួមដាក់ពាក្យ អំឡុងពេលដែលក្រុមការងារ MasterChef Cambodia បានចុះទៅដល់រាជធានីខេត្តចំនួន ៧ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ កំពត ព្រះសីហនុ សៀមរាប ខេត្តកំពង់ចាម និងរាជធានីភ្នំពេញ ក្នុងនោះក៏មានបេក្ខជនដែលមកពីបណ្ដាខេត្តផ្សេងៗផងដែរ។

MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages រួមមានស្រាបៀរកម្ពុជា IZE និង EXPREZ នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង