
ចំណីចក្ខុថ្មីប្លែក អមដោយវត្តមានរបស់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា នឹងចូលមកកាន់កម្មវិធីតន្ត្រីបែបអាឃូស្ទិក Bond For More Cambodia Night ដែលឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER នារាត្រីថ្ងៃសុក្រសប្ដាហ៍នេះ។
នៅក្នុងរាត្រីដ៏វិសេសវិសាលនេះ ប្រិយមិត្តរបស់កម្មវិធី Bond For More Cambodia Night នឹងបានទស្សនានូវផ្ទាំងទស្សនីយភាពថ្មី ជាមួយនឹងការសម្ដែងនៅខាងក្រៅស្ទូឌីយោរបស់តារាកិត្តិយសដ៏ល្បីល្បាញទាំង ២ រូប គឺលោក នី រតនា និងកញ្ញា ឈិន ម៉ានិច ដែលនឹងចូលមកបកស្រាយបទចម្រៀង រួមទាំងលេងជាមួយពិធីករ និងពិធីការិនីដែលមានសម្ដីចាក់ទឹកមិនលិច គឺលោក វី យ៉ារ៉ូ និងកញ្ញា សុភក្រ កុសុមៈ ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនដល់ប្រិយមិត្ត ឱ្យបំបាត់អស់នូវការនឿយហត់ពីការងារ។
តារាកិត្តិយសទាំង២រូប សន្យាថានឹងផ្ដល់ជូននូវបទចម្រៀងយ៉ាងពីរោះ ដែលសុទ្ធសឹងជាបទចម្រៀងដ៏ពេញនិយមនៅក្នុងស្រទាប់យុវវ័យ។ ជាមួយនឹងបរិយាកាសនៅក្នុងផាប់ថែមទៀតនោះ ធានាថាប្រិយមិត្តនឹងទទួលបាននូវអារម្មណ៍ប្លែក ដូចកំពុងអង្គុយស្ដាប់តារាចម្រៀងដ៏ល្បីទាំង២រូបច្រៀងផ្ទាល់អ៊ីចឹងដែរ។
តើទស្សនិកជនចង់ដឹងដែរឬទេថា តារាកិត្តិយសទាំង២រូប នឹងបកស្រាយនូវបទចម្រៀងណាខ្លះ ហើយថាតើពិធីករ និងពិធីការិនីទាំង២រូប នឹងមានរឿងរ៉ាវប្លែកៗអ្វីខ្លះមកផ្ដល់ជាសំណើចដល់បងប្អូន នៅក្នុងរាត្រីថ្ងៃសុក្រនេះ?
ដូច្នេះកុំភ្លេចរង់ចាំទស្សនាកម្មវិធី Bond For More Cambodia Night នៅលើកញ្ចក់ទូរទស្សន៍ MyTV និងទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER នាថ្ងៃទី១ ខែមីនា ចាប់ពីម៉ោង ៨ យប់តទៅ។
ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer
“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត! The First Technology in Cambodia!”
