×

បទពិសោធន៍សំខាន់៣ចំណុច ក្នុងការប្រកួតកម្មវិធី MasterChef Cambodia

ដើម្បីឈានដល់ការប្រកួតដណ្ដើមយកអៀមរបស់កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោកដ៏ធំ MasterChef Cambodia រដូវកាលទី៣ បេក្ខជនគួរដឹងនូវបទពិសោធន៍សំខាន់ៗ ៣ ចំណុច។

ចំណុចទាំងនោះមានដូចជា៖

ទី១. យកឧបករណ៍ និងសម្ភារសម្រាប់ការចម្អិន៖ ដោយសារបេក្ខជនមានច្រើនក្នុងការប្រកួត អាចធ្វើឱ្យមានកង្វះឧបករណ៍ ឬសម្ភារ។ មួយវិញទៀត បេក្ខជនខ្លះអាចនឹងយកឧបករណ៍ដែលមិនចាំបាច់សម្រាប់ការធ្វើម្ហូបរបស់ខ្លួន ធ្វើឱ្យបេក្ខជនដែលមានតម្រូវការ មិនមានឧបករណ៍សម្រាប់ការចម្អិនមុខម្ហូបរបស់ពួកគាត់ ដែលអាចបង្កជាផលលំបាកមួយសម្រាប់ការប្រកួតផងដែរ។

ទី២. ស្ដាប់គណៈកម្មការ៖ ត្រូវតែយកចិត្តទុកដាក់ត្រងត្រាប់នៅក្នុងការស្ដាប់ពីលក្ខខណ្ឌរបស់គណៈកម្មការ ដើម្បីជៀសវាងធ្វើខុសពីលក្ខខណ្ឌ និងអាចប្រឈមមុខនឹងការជម្រុះចេញពីកម្មវិធី។ ជាក់ស្ដែង បេក្ខជន អាចនឹងតម្រូវធ្វើឱ្យម្ហូបបែបអឺរ៉ុប ប៉ុន្តែបើបេក្ខជនធ្វើម្ហូបខ្មែរ ដោយសារមិនបានស្ដាប់លក្ខខណ្ឌច្បាស់ នោះអាចប្រឈមនឹងការធ្លាក់បាន។

ទី៣. ការរៀបចំ និងរសជាតិ៖ ប្រើប្រាស់ពេលវេលាខ្លះដើម្បីពិនិត្យរសជាតិ និងធ្វើការដេគ័រចានទៅលើមុខម្ហូបរបស់ខ្លួន ដើម្បីធ្វើឱ្យកាន់តែមានសោភ័ណភាពទាក់ទាញ។ បើសិនជារសជាតិមានបញ្ហា ក៏អាចប្រឈមនឹងការជម្រុះចេញផងដែរ។

MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages រួមមានស្រាបៀរកម្ពុជា IZE និង EXPREZ នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង