×

លឿនណាស់! ធ្មេចបើកៗ ៣សប្តាហ៍ហើយគិតពីថ្ងៃ Rick KH ប្រកាសត្រលប់ទៅអាមេរិកវិញ

ភ្នំពេញ៖  អ្នកបង្កើតមាតិកាវប្បធម៌ដ៏ល្បី Rick KH គោប្រាក់ បានប្រកាសនឹងវិលត្រលប់ទៅអាមេរិកវិញនៅរយៈពេល ៣សប្តាហ៍ក្រោយបន្ទាប់ពីថ្ងៃប្រកាសជាផ្លូវការនៅគណនីហ្វេសបុករបស់ខ្លួនកាលពីថ្ងៃទី០៨ ខែមីនា ខែមុននេះក្រោយជួបបញ្ហាមានអ្នករិះគន់ទៅលើមាតិកាដែលលោកបានបង្កើតកន្លងមក។

ទោះជាយ៉ាងណា ការត្រលប់ទៅអាមេរិកនេះត្រូវបាន Rick បញ្ជាក់ឱ្យដឹងថា ដោយសារលោកគ្មានថវិកាគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ក្មេងៗក្នុងសហគមន៍របស់លោកដែលជានិស្សិតឆ្នាំទី១ និងឆ្នាំទី២ ទើបលោកត្រូវវិលត្រលប់ទៅអាមេរិកវិញដើម្បីធ្វើការរកប្រាក់មកចិញ្ចឹមក្មេងៗនៅក្នុងបន្ទុកដែលបច្ចុប្បន្នមានចំនួនជាង ២០នាក់ហើយ។

Rick បានឱ្យដឹងថា ក្នុងមួយខែៗលោកត្រូវចំណាយប្រាក់ប្រមាណជាង ៣ពាន់ដុល្លារដើម្បីផ្គត់ផ្គង់ក្មេងៗក្នុងសហគមន៍របស់លោក ដូចនេះការវិលត្រលប់ទៅអាមេរិកគឺដើម្បីរកចំណូលដើម្បីមកផ្គត់ផ្គង់ក្មេងៗក្នុងសហគមន៍ដែលមានក្រុមការងាររបស់លោកនៅស្រុកខ្មែរជាអ្នកធ្វើការ រីឯលោកជាអ្នករកប្រាក់។

ការប្រកាសដកខ្លួនចេញពីវិស័យបង្កើតមាតិកាមួយរយៈពេលធំនេះបានធ្វើឱ្យអ្នកគាំទ្រ Rick មានការសោកស្តាយជាខ្លាំង ទោះជាយ៉ាងណា Rick បានសន្យាថានឹងវិលត្រលប់មកវិញក្រោយលោកត្រៀមខ្លួនរួចរាល់នៅពេលខាងមុខផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង