
ប្រិយមិត្តរបស់កម្មវិធីតន្ត្រីបែបអាឃូស្ទិក Bond For More Cambodia Night ដែលឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER ប្រាកដជាដឹងហើយថា ជារៀងរាល់សប្ដាហ៍ តារាកិត្តិយសដែលចូលរួមមុនៗ បានបកស្រាយបទចម្រៀងទោល និងរួមគ្នា ចំនួន ៦ បទ ប៉ុន្តែកាលពីសប្ដាហ៍មុន តារាកិត្តិយសដែលជាកំពូលតារាចម្រៀងក្នុងប្រទេសកម្ពុជាចំនួន ២រូប បានធ្វើការបកស្រាយរហូតដល់ទៅ ៩ បទឯណោះ។

មិនខុសទេ! កាលពីរាត្រីថ្ងៃសុក្រសប្ដាហ៍មុន លោក នី រតនា និង កញ្ញា ឈិន ម៉ានិច បានបកស្រាយបទចម្រៀងទោលម្នាក់ ៣បទ និងច្រៀងរួមគ្នា ៣បទ នៅក្នុងកម្មវិធី Bond For More Cambodia Night ដែលត្រូវបានរៀបចំជាលក្ខណៈ Outdoor ជាលើកដំបូង។ មកលើកនេះ តារាកិត្តិយសទាំងពីររូប ពិតជាធ្វើឱ្យប្រិយមិត្តរបស់ MyTV ទទួលបាននូវការកម្សាន្តដែលមិនអាចបំភ្លេចបាន ជាមួយនឹងបរិយាកាសបែបថ្មីនៅឯ Color Cup the Beach ។
នៅដើមកម្មវិធី តារាចម្រៀងរូបសង្ហា លោក នី រតនា បានបកស្រាយបទចម្រៀងទោល ៣បទ រួមមានបទ “តើបងមានថ្ងៃនោះទេ?”, បទ “បើកភ្នែកបិទភ្នែកនឹកអូន” និងបទ “វិស្សមកាលស្នេហ៍” ហើយនៅវគ្គបន្ទាប់ កញ្ញា ឈិន ម៉ានិច ក៏បានជ្រើសរើសបទចម្រៀង ៣បទមកច្រៀងនៅលើវេទិកាដ៏ប្លែក គឺបទ “កក់ក្ដៅពេលមានបង” “ខ្ញុំរឹងមាំ” និងបទ “បើស្រឡាញ់អូនប្រាក់ខែបងអោយអូនទាំងអស់”។ សម្រាប់បទចម្រៀងរួមគ្នា តារាកិត្តិយសទាំងពីរ បានបកស្រាយបទ “បើខ្ញុំយំអ្នកណាជូតទឹកភ្នែក” “នារីក្នុងសុបិនបងគឺជាអូន/នារីក្នុងសុបិនបងជាអ្នកណា” និងបទ “អូនចង់ហ៊ឺហា”។


មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងវគ្គសួរសំណួររបស់ពិធីករ និងពិធីការិនី លោក នី រតនា ក៏បានផ្ដល់ចម្លើយទាក់ទងនឹងចំនួនកូនដែលលោក និងភរិយារបស់លោកចង់បានផងដែរ។
ចង់ដឹងថាតើទាំងលោក នី រតនា និងកញ្ញា ឈិន ម៉ានិច បានបកស្រាយបទចម្រៀងរបស់ពួកគាត់បានពីរោះកម្រិតណា ហើយថាតើលោក នី រតនា មានបំណងចង់បានកូនប៉ុន្មាននាក់ទៀត? សូមទស្សនាវីដេអូខាងក្រោមនេះ។
Bond For More Cambodia Night មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ MyTV និងផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ យប់តទៅ។
ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer
“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត! The First Technology in Cambodia!”
