![]()
ភ្នំពេញ៖ អ្នកគាំទ្រជាច្រើនកំពុងតែទន្ទឹងរង់ចាំយ៉ាងអន្ទះសានៃរឿងភាគខ្មែរថ្មីមួយទៀត “កូនក្រមុំកែមុខ” ដែលមានការចូលរួមសម្តែងពីតារាស្រីដ៏ល្បី យ៉ា សុផាន់ម៉ៃ និងតួឯកប្រុស វ៉ាន់ ដេវីត ដែលអ្នកទាំង ២បានព្រួតដៃគ្នាបង្ហាញទេពកោសល្យសម្តែងក្នុងរឿងភាគថ្មីមួយនេះឱ្យជាចំណីចក្ខុថ្មី ប្លែកក្នុងឆ្នាំ ២០២៤។

អ្នកនិពន្ធបានបង្កប់ប្រយោគមួយឃ្លាថា “នាងមានសិទ្ធិប្រើរាងកាយខ្ញុំ តែនាងគ្មានសិទ្ធិប្រើបេះដូងរបស់ខ្ញុំ” តើពាក្យមួយនេះនឹងធ្វើឱ្យឆាកជីវិតតួអង្គរបស់យើងមានភាពស្មុគស្មាញប៉ុណ្ណាដែលរាងកាយ និងបេះដូងសុទ្ធតែត្រូវគេយកទៅប្រើប្រាស់បែបនេះ? ពាក្យមួយឃ្លានេះ បានបង្កប់អត្ថន័យក្នុងសាច់រឿង “កូនក្រមុំកែមុខ” ដែលនឹងមានផ្សាយជូនទស្សនាឆាប់ៗនេះនៅ MyTV ។ ដូចនេះកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាថា សាច់រឿងទាំងមូលនឹងធ្វើឱ្យទស្សនិកជនជក់ចិត្តដិតអារម្មណ៍ប៉ុណ្ណា៕
