
លោក Momofuku Ando ជាបិតាស្ថានិក និងជាសហគ្រិនជនជាតិជប៉ុនដែលបានបង្កើតមីកញ្ចប់ ដំបូងបង្អស់នៅលើពិភពលោក។ ការច្នៃប្រតិដ្ឋរបស់គាត់ គឺជាបដិវត្តន៍មួយនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។
លោក Momofuku Ando បានបង្កើតមីកញ្ចប់ដំបូងរបស់គាត់ដែលមានឈ្មោះថា “Chikin Ramen” ដែលទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស ហើយវាបានត្រួសត្រាយផ្លូវសម្រាប់ឧស្សាហកម្មមីកញ្ចប់ដូចដែលយើងកំពុងឃើញសព្វថ្ងៃនេះ។
ដោយនៅឆ្នាំ១៩៥៨ លោក Momofuku Ando បានបង្កើតក្រុមហ៊ុន Nissin Foods ដែលជាក្រុមហ៊ុនផលិត និងចែកចាយមីកញ្ចប់របស់គាត់។ ក្នុងកំឡុងសង្គ្រាមលោកលើកទី២ មីកញ្ចប់របស់ Momofuku បានផ្តល់ភាពងាយស្រួល និងមានជីវជាតិសម្រាប់ទាហាន ហើយបានក្លាយជាផ្នែកសំខាន់នៃរបបអាហាររបស់ពួកគេ និងបានជួយកាត់បន្ថយការខ្វះខាតអាហារផងដែរ។
នៅឆ្នាំ១៩៧១ លោក Momofuku បានច្នៃប្រតិដ្ឋមីកញ្ចប់របស់គាត់ដើម្បីដាក់នៅក្នុងកំប៉ុង។ គំនិតថ្មីនេះ បានធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អ្នកទទួលទាន នៅពេលពួកគេធ្វើដំណើរពីកន្លែងមួយទៅកាន់កន្លែងមួយទៀត។

ការរួមចំណែកចំពោះសន្តិភាពពិភពលោកតាមរយៈការបង្កើតមីកញ្ចប់នេះ បានធ្វើឱ្យលោក Momofuku Ando បានទទួលពានរង្វាន់ Ig Nobel Peace Prize ដែលជាពានរង្វាន់ផ្តល់កិត្តិយសដល់សមិទ្ធិផលដែលមិនធម្មតា។
សម្រាប់នៅក្នុងប្រទេសកម្ពុជា មីកញ្ចប់ក៏ជាគ្រឿងញ៉ាំដ៏ពេញនិយមមួយផងដែរ។ មីកញ្ចប់ ក៏អាចជាគ្រឿងផ្សំម្ហូបមួយដែលអាចនឹងមាននៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ ផងដែរ។ ដូច្នេះ សូមកុំភ្លេចរង់ចាំតាមដានកម្មវិធី MasterChef Cambodia រដូវកាលទី៣ នៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ!