×

អ៊ីយ៉ាស់! ត្រៀមៗទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៣នៅលើកញ្ចក់ទូរទស្សន៍ CTN ឆាប់ៗនេះ

ភាពរំជើបរំជួលកំពុងកើតមានឡើងហើយ ខណៈកម្មវិធី MasterChef Cambodia បានត្រលប់មកវិញជាមួយនឹងរដូវកាលទី៣។ វេទិកាដ៏អស្ចារ្យត្រូវបានរៀបចំរួចរាល់ ស្របពេលដែលកាមេរ៉ា ក៏កំពុងត្រៀមផ្ដិតយកសកម្មភាពដ៏ជក់ចិត្តក្នុងការប្រកួតប្រជែងដ៏ស្វិតស្វាញ។

ក្រោមពន្លឺភ្លើងពណ៌ចម្រុះដ៏ស្រស់ស្អាតក្នុងស្ទូឌីយោរបស់ស្ថានីយទូរទស្សន៍ CTN ចុងភៅតាមផ្ទះមកពីទូទាំងប្រទេសកម្ពុជា កំពុងប្រមូលផ្តុំគ្នាដើម្បីបង្ហាញពីជំនាញធ្វើម្ហូបរបស់ពួកគេ ដើម្បីឈ្នះចិត្តរបស់គណៈកម្មការទាំង៣រូប។

ទន្ទឹមគ្នានេះ ក្រុមការងារផលិត ក៏កំពុងសម្រិតសម្រាំងរូបភាពដ៏ល្អឥតខ្ចោះ ដើម្បីផ្ដល់ជូនដល់ប្រិយមិត្តដែលទន្ទឹងរង់ចាំយ៉ាងអន្ទះសា សម្រាប់ការចាក់ផ្សាយរបស់កម្មវិធី MasterChef Cambodia រដូវកាលទី៣នៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ។

តើអ្នកណានឹងក្លាយជាម្ចាស់ពានរង្វាន់ MasterChef Cambodia អមជាមួយទឹកប្រាក់ ២០០លានរៀល និងទទួលបានងារជាកំពូលចុងភៅឯកបន្ទាប់នៅក្នុងប្រទេសកម្ពុជា? ចម្លើយនឹងត្រូវបង្ហាញឆាប់ៗនេះ! សូមរង់ចាំតាមដានទាំងអស់គ្នាណា៎!

MasterChef Cambodia រដូវកាលទី៣ ឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages រួមមានស្រាបៀរកម្ពុជា IZE និង EXPREZ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង