×

Meta មានបញ្ហាត្រឹមមួយប៉ប្រិចភ្នែកធ្វើឱ្យ Mark Zuckerberg ខាតបង់ប្រាក់ខ្ទង់ពាន់លានដុល្លារ

អាមេរិក៖ នៅសុខៗ Meta បានចាកចេញពីគណនីអ្នកប្រើប្រាស់ដោយស័្វយប្រវត្តិបានធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមមួយនេះជុំវិញពិភពលោកមានការភ័យស្លន់ស្លោមិនស្ទើរឡើយដោយហេតុគ្រប់គ្នាយល់ថា គណនីរបស់ខ្លួនត្រូវបានគេលួច និងប្តូរលេខសម្ងាត់បានដោយជោគជ័យ។

ភាពជ្រួលច្របល់នេះបានរង្គោះរង្គើរហូតនាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានប្រើប្រាស់បណ្តាញសង្គម X ជំនួសក្នុងការនាំពាក្យទៅកាន់អ្នកប្រើប្រាស់ Meta ថា “គ្រប់យ៉ាងនឹងដំណើរការធម្មតាវិញឆាប់ៗនេះ”។ រយៈពេល ១ម៉ោងទីបំផុតប្រព័ន្ធ Meta, Instagram និង Threads បានដំណើរការវិញធម្មតាជាហេតុធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមនាំគ្នាធូរទ្រូងវិញ ជាពិសេសអ្នកដែលរកប្រាក់ចំណូលពី Meta តែម្តង។

ខណៈពេលបញ្ហាត្រូវបានដោះស្រាយបានដោយជោគជ័យ ក្រលេកទៅមើលពីការខាតបង់ប្រាក់ដោយសារបញ្ហារអាក់រអួលត្រឹមមួយប៉ប្រិចភ្នែកនេះបានធ្វើឱ្យ Mark ខាតបង់ប្រាក់អស់ប្រមាណ ២.៤ពាន់លានដុល្លារឯណោះ។ យោងតាម Forbes បានឱ្យដឹងថា ទ្រព្យសម្បត្តិ Mark បច្ចុប្បន្នមាន ១៧២.៣ពាន់លានដុល្លារក្រោយបញ្ហាបានកើតឡើងកាលពីថ្ងៃទី០៥ ខែមីនា ទោះជាយ៉ាងណាលោកនៅតែឈរជើងលំដាប់សេដ្ឋីទី ៤ដែលមានជាងគេលើពិភពលោក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង