×

អ៊ីយ៉ាស់! ជួបជាមួយអាយដល គូម៉ា និងខេម ក្នុងកម្មវិធី Bond For More Cambodia Night ក្នុងរាត្រីថ្ងៃសិទ្ធិនារីខាងមុខនេះ

កំពូលតារាចម្រៀងដ៏មានប្រជាប្រិយភាពចំនួន ២ដួង នឹងចូលខ្លួនមកបំពេអារម្មណ៍ប្រិយមិត្តរបស់ស្ថានីយទូរទស្សន៍ MyTV នៅក្នុងកម្មវិធី Bond For More Cambodia Night ដែលឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER នារាត្រីថ្ងៃសុក្រ ដែលត្រូវនឹងថ្ងៃទិវានារីអន្តរជាតិ។

លោក គូម៉ា និងលោក ខេម នឹងឡើងមកកាន់វេទិកាដ៏អស្ចារ្យរបស់ Bond For More Cambodia Night ដើម្បីបកស្រាយបទចម្រៀងដ៏ពេញនិយមកាលពីជាង១០ឆ្នាំមុន ក៏ដូចជាបទចម្រៀងថ្មីៗរបស់ពួកគាត់ផងដែរ។ ធានាថា បទចម្រៀងទាំងអស់របស់តារាកិត្តិយសទាំងពីរនៅសប្ដាហ៍នេះ នឹងធ្វើឱ្យប្រិយមិត្តនឹកឃើញដល់អនុស្សាវរីយ៍ចាស់ៗដែលមិនអាចបំភ្លេចបាន។

មិនខុសពីរាល់ដងទេ ពិធីករ ពិធីការិនី និងតារាកំប្លែងដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា រួមមាន លោក វី យ៉ារ៉ូ កញ្ញា សុភ័ក្រ កុសុមៈ និង ពូណម នឹងផ្ដល់ជូននូវភាពសប្បាយរីករាយដល់ប្រិយមិត្តតាមរយៈការលេងសើច និងភាពកំប្លុកកំប្លែង ដែលមិនធ្វើឱ្យបរិយាកាសរបស់កម្មវិធី Bond For More Cambodia Night មានភាពស្ងប់ស្ងាត់ឡើយ ពិសេសក្នុងឱកាសទិវានារីអន្តរជាតិ ពួកគាត់នឹងមានឈុតឆាកប្លែកៗបន្តចែកជូនប្រិយមិត្តបានទស្សនាកម្សាន្ត។

ចង់ដឹងអត់ថា នៅក្នុងរាត្រីដ៏ពិសេសរបស់មិត្តៗនារីខាងមុខនេះ តារាកិត្តិយសទាំងពីររូប នឹងមានបទចម្រៀងអ្វីខ្លះដើម្បីយកមកបកស្រាយជូនប្រិយមិត្ត? ដូច្នេះ កុំភ្លេចរង់ចាំទស្សនាកម្មវិធី Bond For More Cambodia Night នៅលើកញ្ចក់ទូរទស្សន៍ MyTV និង ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER នាថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨ យប់តទៅ។

ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer

“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត! The First Technology in Cambodia!”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង