×

MasterChef Cambodia រដូវកាលទី៣៖ ខ្ទឹមសជាគ្រឿងទេសដ៏សំខាន់ក្នុងការចម្អិន តើវាមានអត្ថប្រយោជន៍អ្វីខ្លះ?

នៅក្នុងការចម្អិនម្ហូបទាំងនៅតាមផ្ទះ និងនៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia ខ្លឹមសគឺជាគ្រឿងផ្សំដ៏ចម្បងមួយ ប៉ុន្តែតើលោកអ្នកដឹងអត់ថា ខ្លឹមស មានអត្ថប្រយោជន៍អ្វីខ្លះដល់សុខភាព?

ខ្ទឹមស មិនត្រឹមតែជាគ្រឿងទេសដែលមិនអាចខ្វះបាន និងក្នុងផ្ទះបាយប៉ុណ្ណោះទេ ប៉ុន្តែវា ក៏មានគុណប្រយោជន៍ជាច្រើនចំពោះសុខភាពរបស់យើងផងដែរ។ ខ្ទឹមស មានផ្ទុកទៅដោយវីតាមីនល្អៗ ដូចជាម៉ង់ហ្គាណែស (Manganese) សេលេញ៉ូម (Selenium) វីតាមីនC វីតាមីន B6 និងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដទៃទៀត ដែលជួយធ្វើឱ្យរាងកាយរបស់យើងម៉ាំមួន ចៀសឆ្ងាយពីជំងឺផ្សេងៗ។ តើអត្ថប្រយោជន៍របស់ខ្លឹមស មានអ្វីខ្លះ?

១. សម្ពាធឈាមកាន់តែប្រសើរ

ខ្ទឹមស មានអត្ថប្រយោជន៍ប្រឆាំងនឹងការរលាក ក៏ដូចជាធ្វើឱ្យឈាមរត់បានស្រួលពាសពេញរាងកាយ។ យោងតាមការសិក្សាមួយចំនួន បានបង្ហាញថា ការញ៉ាំអាហារបំប៉នដែលផ្សំឡើងពីខ្ទឹមស នឹងធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះត្រឹម១០%។ យ៉ាងណាមិញ យើងអាចបន្ថែមខ្ទឹមសចំនួន៤កំពឹសនៅក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីចៀសវាងនូវការឡើងសម្ពាធឈាមផងដែរ។

២. កូលេស្តេរ៉ូលទាប
ជាមួយគ្នានេះដែរ ខ្ទឹមស​អាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ព្រមទាំងបន្ថយកូលេស្តេរ៉ូលថែមទៀតផង។ ការសិក្សាមួយ​បានបង្ហាញថា អាហារបំប៉នដែលផ្សំឡើងពីខ្ទឹមស ធ្វើឱ្យកម្រិតកូលេស្តេរ៉ូលទាបនៅក្នុងរយៈពេល៥ខែ។ វាដូចគ្នាទៅនឹងឱសថធម្មជាតិជាច្រើនទៀតដែរ ដែលត្រូវការចំណាយពេលវេលាយូរបន្តិច ទម្រាំបានឃើញពីប្រសិទ្ធភាព ពីព្រោះយើងត្រូវទុកពេលឱ្យវីតាមីន និងជាតិរ៉ែកកកើតឡើងនៅក្នុងរាងកាយរបស់យើងជាមុនសិន។

៣. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង

ខ្ទឹមស អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបាន ដោយសារតែវាអាចបន្ថយកូលេស្តេរ៉ូល និងសម្ពាធឈាមនៅក្នុងរាងកាយរបស់មនុស្សយើង។ ជាមួយនឹងសមត្ថភាពក្នុងការជួយបង្កើនការផលិតនីទ្រីកអុកស៊ីដ ខ្ទឹមសអាចជួយធ្វើឱ្យសរសៃឈាមបានសម្រាក និងរារាំងប្លាកែតមិនឱ្យភ្ជាប់ទៅប្រូតេអ៊ីន ដែលកត្តានេះ អាចជួយកាត់បន្ថយនូវបញ្ហាកកឈាម ក៏ដូចជាការពារយើងពីហានិភ័យនៃជំងឺបេះដូងបានផងដែរ។

៤. ព្យាបាលជំងឺផ្ដាសាយ និងគ្រុនក្ដៅ​​

ខ្ទឹមស​ជួយបង្កើនសមត្ថភាពនៃប្រព័ន្ធភាពស៊ាំ និងជួយកាត់បន្ថយភាពធ្ងន់ធ្ងរ និងរយៈពេលនៃរោគសញ្ញាជំងឺផ្ដាសាយ និងគ្រុនក្តៅបានយ៉ាងពូកែសក្ដិសិទ្ធិ។ តាមរយៈការសិក្សាមួយបានបង្ហាញថា ការញ៉ាំអាហារបំប៉នដែលផ្សំពីខ្ទឹមសជារៀងរាល់ថ្ងៃ អាចកាត់បន្ថយជំងឺផ្ដាសាយបានរហូតដល់ទៅ៦៣% ហើយរយៈពេលជាមធ្យមនៃរោគសញ្ញានៃជំងឺផ្តាសាយ​​ត្រូវបានកាត់បន្ថយពី​៥ថ្ងៃ មកត្រឹមមួយថ្ងៃ ឬកន្លះថ្ងៃប៉ុណ្ណោះ។

៥. ធ្វើឱ្យឆ្អឹងរឹងមាំ

បន្ថែមពីនេះ ខ្ទឹមសក៏អាចជួយកាត់បន្ថយការបាត់បង់ឆ្អឹង ជាមួយនឹងការបង្កើនអ័រម៉ូនអឺស្រ្តូសែនចំពោះមនុស្សស្រី ដែលល្អបំផុតសម្រាប់សុខភាពឆ្អឹង ក្រោយវ័យអស់រដូវ។ ការញ៉ាំខ្ទឹមសរាល់ថ្ងៃ នឹងជួយកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង ព្រមទាំងជំងឺរលាកសន្លាក់ថែមទៀតផង។

៦. ជំនួយដល់ការចងចាំ

ការបំផ្លាញពីរ៉ាឌីកាល់សេរី រួមចំណែកដល់ការវិវត្តន៍ទៅរកភាពចាស់ ប៉ុន្តែខ្ទឹមស​ផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ដើម្បីប្រយុទ្ធប្រឆាំងនឹងS-Allylcysteine។ សារធាតុប្រឆាំងអុកស៊ីតកម្មនេះ ជួយការពារប្រឆាំងនឹងការបំផ្លាញខួរក្បាល និងធ្វើឱ្យខួរក្បាលដំណើរការល្អប្រសើរ នៅពេលដែលយើងមានវ័យកាន់តែចាស់ទៅ។

សូមជម្រាបថា MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages រួមមានស្រាបៀរកម្ពុជា IZE និង EXPREZ នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង