×

MasterChef Cambodia រដូវកាលទី៣ នឹងកាន់តែពិសេសជាងរដូវកាលមុនៗ

កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ នឹងកាន់តែពិសេសអស្ចារ្យ។ ភាពសប្បាយរីករាយ អារម្មណ៍រំភើប និងការសម្រក់ទឹកភ្នែកមានគ្រប់រសជាតិ នឹងត្រូវបានបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ CTN ដែលធ្វើឱ្យប្រិយមិត្តតាមដានយ៉ាងយកចិត្តទុកដាក់ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍។

MasterChef Cambodia នឹងត្រឡប់មកវិញក្នុងពេលឆាប់ៗនេះ ហើយរដូវកាលទី៣នេះ ប្រាកដណាស់នឹងពោរពេញដោយឈុតឆាកស្រដៀងនឹងរដូវកាលដ៏អស្ចារ្យមុនៗផងដែរ។ ពួកយើង នឹងបានឃើញថាអ្នកចម្អិនតាមផ្ទះរូបណា នឹងទទួលបានពានរង្វាន់ដ៏ថ្មីសន្លាង អមដោយទឹកប្រាក់ ២០០លានរៀលពីក្រុមហ៊ុន Khmer Beverages ដែលជាអ្នកឧបត្ថម្ភផ្ដាច់មុខរបស់កម្មវីធីដ៏ធំមួយនេះ។

ខាងក្រោមនេះជារឿងរ៉ាវដែលអ្នកគួរដឹងពីកម្មវិធី MasterChef Cambodia រដូវកាលទី៣។

គណៈកម្មការ

នៅក្នុងរដូវកាលទី៣នេះ ប្រិយមិត្តនឹងបានជួបជាមួយគណៈកម្មការថ្មីមួយរូប នៅក្នុងកម្មវិធី MasterChef Cambodia ។

គណៈកម្មការរដូវកាលចាស់ ដែលត្រឡប់មកវិញ រួមមាន Judge Nara និង Judge Jessica ដែលពួកគាត់នឹងនៅជាមួយទស្សនិកជនរបស់ MasterChef Cambodia រដូវកាលទី៣ ចាប់ពីថ្ងៃចាក់ផ្សាយដំបូង រហូតដល់ថ្ងៃចាក់ផ្សាយវគ្គផ្ដាច់ព្រ័ត្រ។

តើកម្មវិធី MasterChef Cambodia រដូវកាលទី៣ ថតនៅទីតាំងណា?

ការផលិតកម្មវិធី MasterChef Cambodia រដូវកាលទី៣ ភាគច្រើននឹងត្រូវបានថតនៅស្ទូឌីយោដ៏ទំនើបដែលត្រូវបានធ្វើការជួសជុសឡើងវិញ នៅក្នុងក្រុមហ៊ុន CBS ។ ធានាថា ទាំងបច្ចេកទេស និងសាច់រឿងទាំងមូល នឹងត្រូវបានផលិតយ៉ាងល្អឥតខ្ចោះពីក្រុមការងារប្រកបដោយជំនាញ ដើម្បីផ្ដល់ជូននូវគុណភាពសម្រាប់ទស្សនិកជនរបស់ CTN ។

តើលោកអ្នកអាចទស្សនាកម្មវិធី MasterChef Cambodia បានដោយវិធីណា?

MasterChef Cambodia រដូវកាលទី៣ នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និងនៅលើអ៊ីនធឺណិតតាមរយៈបណ្ដាញសង្គមរបស់ក្រុមហ៊ុន CBS ផងដែរ។

ថ្ងៃចាក់ផ្សាយរបស់កម្មវិធី MasterChef Cambodia រដូវកាលទី៣

ចំពោះកាលបរិច្ឆេទជាក់លាក់ សម្រាប់ការចាក់ផ្សាយភាគទី១ នឹងត្រូវប្រកាសឆាប់ៗនេះ។ ដូច្នេះ សូមរង់ចាំតាមដានព័ត៌មានផ្សេងៗនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ MasterChef Cambodia ៖ https://www.facebook.com/MasterChefCambodiaCTN

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង