×

ជក់ចិត្តទៀតហើយ! ចាំមើលក្រុមរបស់កញ្ញាព្រះកាយចន្ទ អាចយកឈ្នះក្រុម ប្រុសស្មោះចិត្តព្រាន បានអត់ក្នុងកម្មវិធី Chef Race by IZE ?

ក្នុងសប្ដាហ៍នេះ កម្មវិធីប្រកួតធ្វើម្ហូបដ៏ជក់ចិត្ត Chef Race by IZE កាន់តែប្លែក ជាមួយនឹងការចូលរួមពីសំណាក់តារាកិត្តិយសដ៏មានប្រជាប្រិយភាព ដែលនឹងចូលខ្លួនមកប្រកួតប្រជែងនៅក្នុងផ្ទះបាយចល័តរបស់ក្រុម CAMBODIA, IZE និង EXPREZ ដើម្បីបង្កភាពសប្បាយរីករាយជូនដល់ប្រិយមិត្តរបស់ស្ថានីយទូរទស្សន៍ CTN ។

ក្នុងសប្ដាហ៍ទី២៥នេះ Chef Race by IZE បានពាំនាំនូវតារាកិត្តិយស ៣ រូប រួមមាន កញ្ញា ព្រះកាយចន្ទ លោក ពៅ ពិសិដ្ឋ និងលោក បេននី ដើម្បីចាប់ដៃគូជាមួយចុងភៅដ៏ចំណានទាំង ៣ រូប ក្នុងការដើរទិញគ្រឿងផ្សំបន្លែត្រីសាច់ក្នុងផ្សារទំនើបជីបម៉ុង ដើម្បីយកមកចម្អិនក្នុងផ្ទះបាយដ៏ស្រស់ស្អាត និងបង្កើតភាពច្នៃប្រតិដ្ឋក្នុងការអូសទាញម៉ូយឱ្យចូលទិញម្ហូបរបស់ពួកគាត់។

ជួបជាមួយ Chef ឈួត ធីតា ដែលត្រៀមចាប់ដៃគូជាមួយ លោក បេននី នៅក្នុងក្រុម CAMBODIA ខណៈ Chef សារិន ពិសិដ្ឋ នឹងមានលោក ពិសិដ្ឋ ជាកូនកាំបិត នៅក្នុងក្រុម EXPREZ ។ ចំណែកកញ្ញា ព្រះកាយចន្ទ បានជ្រើសរើសយក Chef ដេវីន នៅក្នុងក្រុម IZE ដើម្បីប្រកួតតទល់ជាមួយក្រុមទាំងពីរផ្សេងទៀត។

កាន់តែប្លែកទៀតនោះ ក្នុងសប្ដាហ៍នេះ តារាកិត្តិយស លោក ពិសិដ្ឋ បានត្រៀមដាក់ឈ្មោះហាងរបស់ខ្លួនថា “ប្រុសស្មោះចិត្តព្រាន” ដើម្បីទាក់ទាញម៉ូយៗស្រីស្អាតឃ្យូតៗឱ្យចូលទិញម្ហូបរបស់ខ្លួន។ ចាំមើលទាំងអស់គ្នា ថាតើក្រុមរបស់កញ្ញា ព្រះកាយចន្ទ និងលោក បេននី នឹងដាក់ឈ្មោះហាងរបស់ពួកគាត់ថាម៉េច ដើម្បីកុំឱ្យចាញ់ក្រុមរបស់លោក ពិសិដ្ឋ ?

ឆ្លងកាត់២៤សប្ដាហ៍កន្លងមក ក្រុម CAMBODIA បានឈ្នះ ១៣លើក ស្របពេលដែលក្រុម EXPREZ ធ្លាប់ឈ្នះ ៦លើក និងក្រុម IZE ទទួលបានជ័យជម្នះ ៥លើក។

ដូច្នេះកុំភ្លេចរង់ចាំទស្សនាកម្មវិធី Chef Race by IZE នៅលើកញ្ចក់ទូរទស្សន៍ CTN និងទំព័រហ្វេសប៊ុកផ្លូវការ Chef Race by IZE នាថ្ងៃសៅរ៍ ទី៩ ខែមីនា ចាប់ពីម៉ោង ១១ ព្រឹកតទៅ ដើម្បីស្វែងរកក្រុមដែលនឹងទទួលបានជ័យលាភីនៅក្នុងសប្ដាហ៍ទី២៥នេះ៕

   

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង