×

ទ្រព្យសម្បត្តិក៏ហូរហៀរ សុភមង្គលក្នុងគ្រួសារក៏ពេញលេញធ្វើឱ្យ ផន សុផារី និយាយថាជីវិតមួយនេះគ្រប់គ្រាន់ហើយ

ភ្នំពេញ៖ ថ្ងៃទី១១ ខែមីនា នេះគឺជាថ្ងៃដែល ផន សុផារី ដឹកដៃគ្រួសារចូលទៅនៅគេហដ្ឋានថ្មីដែលជាវីឡាធំស្កឹមស្កៃ ឃើញហើយពិតជាគួរឱ្យចង់រស់នៅជាខ្លាំង។ ពិធីឡើងគេហដ្ឋានបានធ្វើឡើងយ៉ាងអធិកអធម រហូតធ្វើឱ្យគ្រប់គ្នាលាន់មាត់សរសើរពីភាពជោគជ័យទាំងទ្រព្យសម្បត្តិ និងសុភមង្គលគ្រួសារដើរទន្ទឹមគ្នាតែម្តង សូម្បីតែសមីខ្លួនក៏បានបង្ហាញអារម្មណ៍ឱ្យដឹងថា “ជីវិតមួយនេះគ្រប់គ្រាន់ហើយ”។

ផន សុផារី ធ្លាប់បានឱ្យដឹងថា ទម្រាំបានចាប់ដៃគ្នាសាងគ្រួសារដ៏មានសុភមង្គលមួយនេះ នាងធ្លាប់ត្រូវបានគ្រូទាយនិយាយថា ប្រសិននាង និងស្វាមីរៀបការជាមួយគ្នា ពេលបានកូនមួយនាងនឹងត្រូវស្លាប់មិនខាន។ ដោយហេតុខ្លាចកូនស្រីជួបរឿងអកុសលដូចមាត់គ្រូទាយ ទើបធ្វើឱ្យជីវិតគូរបស់នាងជួបឧបសគ្គត្រូវឪពុកម្តាយបំបែក។ ប៉ុន្តែក្តីស្រលាញ់ធំធេងដែលនាង និងស្វាមីមានចំពោះគ្នាទើបធ្វើឱ្យនាងប្រឹងជំនះរហូតបានចាប់ដៃគ្នាសាងគ្រួសារដោយទទួលបានកូនស្រី ២នាក់ដ៏គួរឱ្យស្រលាញ់។

ក្រៅពីសុភមង្គលក្នុងគ្រួសារដ៏គួរឱ្យស្ញប់ស្ញែងហើយ ក្រលេកទៅមើលមុខជំនួញក្នុងដៃវិញក៏មិនធម្មតាដែរ ដែលពីមួយជំហានទៅមួយជំហាននាងបានពង្រីកទីផ្សារកាន់តែធំ ក៏ដូចជាអាជីវកម្មថ្មីៗជាបន្តបន្ទាប់ផងដែរ។ ដោយហេតុនេះហើយទើបធ្វើឱ្យជីវិតគ្រួសាររបស់នាងមានគ្រប់សព្វបែបយ៉ាងដែលគ្រប់គ្នាប្រាថ្នាចង់បាន។ ងាកទៅមើលពីពិធីឡើងគេហដ្ឋានវិញក្រៅពីការតុបតែងក្នុងពិធីយ៉ាងប្រណីតហើយនោះ ឃើញមានប្រាក់ទាំងដុំ និងគ្រឿងអលង្ការមាសពេជ្រទាំងឈុត ធ្វើឱ្យគ្រប់គ្នាអត់ទ្រាំមិនសរសើរមិនបាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង