×

ប្លែកអារម្មណ៍ជាមួយបទសម័យ និងបទមរតកដើមពីកំពូលតារាចម្រៀងលោក គូម៉ា និងលោក ខេម ក្នុងកម្មវិធី Bond For More Cambodia Night

ក្នុងរាត្រីថ្ងៃសុក្រសប្ដាហ៍មុន ដែលត្រូវនឹងថ្ងៃទិវានារីអន្តរជាតិ កំពូលតារាចម្រៀងចំនួន ២ រូប គឺលោក គូម៉ា និងលោក ខេម បានចូលរួមនៅក្នុងកម្មវិធី Bond For More Cambodia Night ដែលឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER ដោយតារាចម្រៀងទាំងពីរបានជ្រើសរើសបទចម្រៀងពីរោះៗទាំងបទមរតកដើម និងបទសម័យ ដើម្បីបំពេអារម្មណ៍របស់ទស្សនិកជន។

ប្រិយមិត្តច្បាស់ជានៅចងចាំនូវបទចម្រៀងដ៏ពេញនិយមមួយរបស់លោក គូម៉ា ដែលមានចំណងជើងថា “បុរសម្នាក់នេះរស់ដើម្បីស្រឡាញ់អូន” ដែលលោកបានយកមកបកស្រាយនៅលើវេទិកាតន្ត្រីបែបអាឃូស្ទិកដ៏អស្ចារ្យរបស់ Bond For More Cambodia Night ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏មានបទចម្រៀងដែលទើបនឹងចេញកាលពីពេលថ្មីៗនេះ ដែលមានចំណងជើងថា “មនុស្សញៀនឈឺ” ដើម្បីច្រៀងជូនប្រិយមិត្តសណ្ដាប់ផងដែរ។

សម្រាប់លោក ខេម វិញ ក៏មិនខុសពីដៃគូរបស់លោកដែរ ដោយបានជ្រើសរើសសុទ្ធតែបទល្បីៗ ដើម្បីបំពេអារម្មណ៍របស់ប្រិយមិត្តឱ្យបំបាត់អស់ភាពនឿយហត់ពីការងារក្នុងរាត្រីដ៏វិសេសវិសាលនេះ។ ក្នុងនោះលោកមានបទចម្រៀង ២ បទ គឺ បទ “នឹកពេលណាយំពេលនោះ” ព្រមទាំងបទ “សុំទោសខ្លួនឯងថែខ្លួនឯងមិនល្អ”។

នៅវគ្គបន្តបន្ទាប់ លោក គូម៉ា និងលោក ខេម បានបកស្រាយបទចម្រៀងរួមគ្នា ដែលសុទ្ធសឹងជាបទមរតកដើម ពោលគឺបទ “ស៊ីដាមាសបង” និងបទ “ផ្ការីកក្នុងចិត្ត” ។ ជាមួយគ្នានេះ ពិធីករ និងពិធីការិនីរបស់កម្មវិធី Bond for More Cambodia Night ដែលមានលោក យ៉ារ៉ូ និងកញ្ញា កុសុមៈ រួមទាំងតារាកំប្លែង ពូណម ក៏មានសំណួរដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួន ដែលបានសួរទៅកាន់អ្នកទាំងពីរផងដែរ។

អ៊ីចឹងតស់ទៅទស្សនាសាឡើងវិញនូវផ្ទាំងទស្សនីយភាពកម្សាន្តពីកម្មវិធី Bond For More Cambodia Night កាលពីសប្ដាហ៍មុន តាមរយៈវីដេអូខាងក្រោមនេះ។

Bond For More Cambodia Night មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ MyTV និងផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ យប់តទៅ។

ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer

“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត! The First Technology in Cambodia!”

   

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង