
ការបម្រើសេវាកម្មអាហារនៅតាមភោជនីយដ្ឋានលំដាប់ធំៗនៅអឺរ៉ុប ត្រូវបានផ្ដល់ជូនជាវគ្គ (Courses) ។ ប៉ុន្តែអ្នកទទួលទានទូទៅពុំសូវចាប់អារម្មណ៍លើចំណុចនេះឡើយ។ វគ្គនៃការទទួលទានមានភាពខុសគ្នាទៅតាមប្រពៃណី និងវប្បធម៌របស់តំបន់នីមួយៗ ប៉ុន្តែគោលបំណងរួម គឺដើម្បីបង្កើតនូវភាពរណ្ដំនៃរសជាតិ នៅក្នុងបទពិសោធន៍នៃការទទួលទាន។
ឥឡូវនេះ យើងមកដឹងពីវគ្គសំខាន់ៗ ៣ ដូចខាងក្រោម៖
យោងតាមការបកស្រាយពីឯកសារបរទេស អាហារនាំមុខ (Starter ឬ Appetizer) ដែលជាអាហារចាប់ផ្តើមសម្រាប់អ្វីដែលនឹងមកដល់។ ហើយ ស៊ុប ឬ សាឡាដ អាចជាអាហារបន្ទាប់ ដោយផ្តល់នូវភាពស្រស់ស្រាយ សម្រាប់អាហារចម្បង។
អាហារចម្បង (Main Course) ស្ថិតនៅដំណាក់កាលកណ្តាលនៃការទទួលទាន ដោយមានការបង្ហាញពីភាពច្នៃប្រតិដ្ឋ និងជំនាញរបស់ចុងភៅក្នុងការចម្អិនម្ហូប ដែលបន្សល់ទុកនូវការចងចាំដ៏យូរអង្វែង។ មិនថាវាជាប្រភេទសាច់ ឬអាហារបួសនោះទេ អាហារចម្បង គឺសំខាន់ណាស់សម្រាប់បទពិសោធន៍នៃការទទួលទានអាហារ ប្រៀបបានទៅនឹងបេះដូងនៃការទទួលអាហារមួយពេល។
ជាចុងក្រោយគឺវគ្គ បង្អែម (Dessert) ដែលនាំឱ្យមានភាពស្កប់ស្កល់។ បង្អែម ផ្តល់នូវអារម្មណ៍ដ៏រីករាយចំពោះដំណើរការនៃការទទួលទានអាហារមួយពេល។
ដូច្នេះ រង់ចាំឈ្វេងយល់បន្ថែមទៀតពីម្ហូបអាហារ និងរសជាតិប្លែកៗ នៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ។ កម្មវិធីនេះ ឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ដែលមានស្រាបៀរកម្ពុជា IZE និង EXPREZ ៕