
កក្រើកហើយនៅរាត្រីថ្ងៃសុក្រសប្ដាហ៍នេះ និងមិនធ្លាប់មានពីមុនមក! ក្រុមចម្រៀងរ៉េបដែលកំពុងឆក់យកបេះដូងរបស់យុវវ័យ “La Cima Cartel” នឹងចូលមកអង្រួនវេទិការបស់កម្មវិធី Bond For More Cambodia Night ដែលឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER ជាមួយនឹងចង្វាក់ Hip Hop នៅក្នុងបទល្បីៗរបស់ពួកគេ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីហ្វេនៗទាំងក្នុងនិងក្រៅប្រទេស។
សមាជិកទាំង៧រូបរបស់ La Cima Cartel ដែលមានភាពយូនិករៀងៗខ្លួន រួមមាន Hasha, YCN Tomie, Meezy24k, All3rgy, YCN Dizzy, Mut Phearin, និង YCN Rakhine នឹងមកផ្ដល់នូវផ្ទាំងទស្សនីយភាពដ៏ប្លែកជក់ចិត្ត អមជាមួយនឹងការផ្ដល់ចម្លើយពីអាថ៌កំបាំងផ្សេងៗដែលប្រិយមិត្តមិនធ្លាប់បានដឹង នៅក្នុងវគ្គសួរសំណួរដ៏ព្រឺព្រួចពីពិធីករ និងពិធីការិនីដ៏មានវោហាសព្ទទាំងពីររូប។
La Cima Cartel នឹងពាំនាំនូវបទចម្រៀងល្បីៗមកកាន់រាត្រីដ៏អស្ចារ្យនៅក្នុងកម្មវិធី Bond For More Cambodia Night អមដោយស្ទាយផ្ទាល់ខ្លួនដែលបានធ្វើឱ្យពួកគេប្លែកពី តារាឬក្រុមចម្រៀងដទៃទៀត ហើយក៏ជាកត្តាមួយដែលធ្វើឱ្យពួកគេទទួលបានការគាំទ្រយ៉ាងពេញទំហឹងនៅក្នុងចំណោមមិត្តយុវវ័យនាពេលបច្ចុប្បន្នផងដែរ។ អ៊ីចឹងកុំឱ្យរាត្រីដ៏អស្ចារ្យនេះកន្លងទៅផុតទៅឱ្យសោះណា៎!
រង់ចាំទស្សនា ការច្រៀង និងសម្ដែងពីកំពូល Rappers របស់ក្រុម La Cima Cartel នៅក្នុងកម្មវិធី Bond For More Cambodia Night ដែលនឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV និងផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ CAMBODIA BEER នាថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨ យប់តទៅ។
ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer
“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត! The First Technology in Cambodia!”