×

ស៊ីន យូប៊ីន កាន់តែធ្វើឱ្យគ្រប់គ្នាលាន់មាត់សរសើរពីសមត្ថភាព និងដំណើរឆ្ពោះទៅឆាកអន្តរជាតិ

កូរ៉េខាងត្បូង៖ ស៊ីន យូប៊ីន ត្រូវបានអ្នកគាំទ្រមិនថាអ្នកក្នុងសិល្បៈ ឬ ក្រៅសិល្បៈឡើយបានបង្ហាញការកោតសរសើរចំពោះតារាស្រីរូបនេះជាខ្លាំងដែលតែងលើកមុនលើកមាត់ប្រទេសកម្ពុជាក្នុងដំណើរឆ្ពោះទៅក្នុងកម្មវិធីធំៗលំដាប់អន្តរជាតិជាច្រើនដែលនាងទទួលបានកិត្តិយសត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីទាំងនោះដោយមានវត្តមានតារាល្បីៗមកពីបណ្តាប្រទេសផ្សេងៗគ្នាផងដែរ។

 

ការដើរលើកម្រាលព្រំក្រហមលំដាប់អន្តរជាតិក្នុងកម្មវិធីនីមួយៗមិនមែនគ្រប់គ្នាសុទ្ធតែអាចមានវត្តមានបាននោះឡើយ។ ជាក់ស្តែង ក្រលេកទៅមើលពីតារាក្នុងប្រទេសកម្ពុជាយើងវិញ ស៊ីន យូប៊ីន គឺជាតារាស្រីតែម្នាក់គត់ដែលបោះជំហាននៅលើឆាកអន្តរជាតិញឹកញាប់ស្ទើរតែមិនរំលងមួយកម្មវិធី ជាហេតុធ្វើឱ្យតារាស្រីរូបនេះទទួលបានការកោតសរសើរពីសំណាក់អ្នកគាំទ្រជាខ្លាំង។

ជាក់ស្តែង ពេលនេះ ស៊ីន យូប៊ីន កំពុងនៅប្រទេសកូរ៉េខាងត្បូងដើម្បីចូលរួមក្នុងកម្មវិធីគ្រឿងអលង្ការល្បីមួយដោយឃើញមានល្បីៗមកពីប្រទេសផ្សេងទៀតជាច្រើន។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកគាំទ្ររំភើបខ្លាំងនោះគឺក្រោយឃើញវីដេអូស្និទ្ធិស្នាលជាមួយ លីសា តារាស្រីប្រចាំក្រុម BLACKPINK តែម្តង។

រំឭកទៅកាលពីខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ស៊ីន យូប៊ីន បានចូលរួមក្នុងកម្មវិធី Cannes Film Festival នៅប្រទេសបារាំងទាំងឃើញកំពុងមានរបួសធ្ងន់ បើទោះជាត្រូវកាន់ឈើច្រត់ដើរទាំងឈឺចាប់ និងហាមប្រាមពីគ្រូពេទ្យក៏ដោយក៏តារាស្រីរូបនេះនៅតែតស៊ូរហូតដល់ចប់ចុងចប់ដើម។ ក្រៅពីនោះ ស្រីស្អាត ស៊ីន យូប៊ីន ក៏ធ្លាប់ទទួលពាន Shining International award នៅប្រទេសសឹង្ហបុរី តារាស្រីមានប្រជាប្រិយភាពបំផុត តារាសម្តែងដែលល្អបំផុត និងពានរង្វាន់ ក៏ដូចជាវត្តមានក្នុងកម្មវិធីធំៗជាច្រើនទៀតកាលពីឆ្នាំ២០២៣ កន្លងទៅផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង